ហេតុអ្វីសម្លាប់ខ្លួន


<<ហេតុអ្វីសម្លាប់ខ្លួន???>>

   ក្នុងសម័យកាលនេះ ការសម្លាប់ខ្លួនឯងតែងតែកើនជារឿយៗ ហើយមូលហេតុនៃការសម្លាប់ខ្លួនរបស់មនុស្សម្នាក់ គឺផ្សេងៗគ្នា។ ភាគច្រើនអ្នកសម្លាប់ខ្លួនមកពី វិបត្តស្នេហា ការបែកបាក់មនុស្សដែលខ្លួនស្រឡាញ់ ចំណែកឯអ្នកខ្លះ មកពី ការបាក់ទឹកចិត្ត  សំពាធការងារគ្រួសារ មិនយល់ចិត្ត.........នៅមានច្រើនទឿត តែ Admin រៀបរាប់មិនទាន់អស់ តែអ្នកខ្លះជោគជ័យទាំងអស់ ទាំងការងារនឹងស្នេហា តែបែរទៅជាធ្វើ អតឃាត ធ្វើអោយគេមិនយល់គ្រាប់គ្នា​ ពេលខ្លះការសម្លាប់ខ្លួនទាំងអស់មិនស្ថិត នៅលើការគិតរបស់ខ្លួនឯង ហើយធ្វើវាដោយខ្លួនឯងនោះទេ តើអ្នកទាំងអស់គ្នាចង់ដឹងថាមកពីអ្វីដែលទេ ? បើសិនជាចង់ដឹង សូមចូលមើលអត្ថបទខាងក្រោម Admin នឹងរៀបរាប់ប្រាប់អ្នកទាំងអស់គ្នាអំពីការសម្លាប់ខ្លួនដ៏អថកំបាំង របស់នារីម្នាក់ និយាយទៅអង្គុយសរសេរអត្ថបទ បណ្តើរព្រឺសម្បុលបណ្ដើរ😅 តែមិនអីទេ Admin នឹងសរសរដល់ចប់ កុំភ្លេចចូលមើលផងណា 😘។


                                         អត្ថបទ

​​​             ធារី គឺជានិស្សិតឆ្នាំទី ២ នៃសាកលវិទ្យាល័យមួយនៅ ក្រុងសៀមរាប ហើយក៏ជា អតីតសិស្សឆ្នើមនិទេស A កាលនៅរៀននៅវិទ្យាល័យ ព្រៃទទឹង ដែលស្ថិតនៅខេត្តកំពង់ចាម។

                 ( រឺង រឺង ៗ ㆡㆡ សម្លេងជួងបន្លឺឡើង )
អីគេ ! គេវាយជួងហើយធ្វើលំហាត់មិនទាន់បានអីផង ដល់ម៉ោងចូលរៀនបាត់។ (ធារី និយាយ)
បន្ទប់មកនាងក៏រៀបចំសៀវភៅ នឹង កំព្យូទ័រយួរដៃរបស់នាងចូលទៅក្នុងកាតាប ហើយក៏ដើរសំដៅទៅហាងលក់ភេសជ្ជ:ដែលនៅក្នុងសាកលវិទ្យាល័យរបស់នាងតាមទំលាប់ចាស់របស់នាង ព្រោះជារៀងរាល់ថ្ងៃនាងតែងតែទិញ Hot milk Cafe ហើយវាក៏ជាភេសជ្ជ:ដែលនាងចូលចិត្តជាងគេដែល។
សួស្ដី! ធារី នេះជាភេសជ្ជះដែលឯងចូលចិត្តបងបានរៀបចំវារួចហើយ ព្រោះបងដឹងថាអូនឯងចូលចិត្តវា។ ( សម្ដីរបស់ រចនា ដែលជាម្ចាស់ហាងលក់ភេសជ្ជ: )
ចាស! អគុណបងស្រីដ៏ស្រស់ស្អាត មានតែបងទេដែលយល់ចិត្តខ្ញុំជាងគេ (ធារី និយាយជាមួយសំឡេងដ៏ពិរោះ និង កាយវិការ ដ៏ ក្រមេចក្រមើម របស់នាង)
រចនា : រចនាសើចហើយក៏និយាយ ធំហើយនៅចរិកដូចកូនក្មេងទៀត។
 (  ភ្លាមៗនោះ ធារី ក៏ទំលាក់ទឹកមុខស្រពោនភ្លាម )
រចនា: រចនាឃើញបែបនោះក៏សួរ តើអូនឯងមានរឿងអីមែន?
ធារី: អត់កើតអីទេបង គ្រាន់តែលឺសម្ដីបងអំបាញ់មិញនឹង ខ្ញុំបាននឹកដល់ម៉ាក់ប៉ារបស់ខ្ញុំ ព្រោះពួកគាត់តែងតែនិយាយបែបនេះ។
រចនា: បើនឹកអូនគួរតែទៅលេងពួកគាត់ទៅ។
ធារី: ក៏ចង់ទៅដែល តែជាប់រៀនណាបង។
( ក្រោយពីជជែកគ្នាមួយសន្ទុះ ធារីក៏ដើរទៅថ្នាក់ រៀនរបស់នាងដែលនៅជាន់ទី ៣  )
ហួស ១៥ នាទី ហើយដល់ថ្នាក់មិនដឹងថាអ្នកគ្រូស្ដីអោយ រឺ អត់ទេ រវល់តែនិយាយភ្លេចមើលម៉ោង ។                                            ​​                         (ដើរបណ្ដើររអ៊ូបណ្ដើរ)
[ ធារី ជាអ្នកនៅខេត្តកំពង់ចាមហើយមិត្តភក្ភិចាស់ៗរបស់នាងកាលនៅវិទ្យាល័យ សុទ្ធតែទៅរៀនបន្តនៅឯភ្នំពេញ មានតែនាងទេដែលមករៀននៅសៀមរាប ទើបធ្វើអោយនាងមិនសូវមាន មិត្តភក្ភិជិតស្និទ្ទ ហើយភាគច្រើននាងទៅណាមកណាតែម្នាក់ឯង ]
  ( ផ្លូវទៅថ្នាក់របស់ធារី គឺឆ្លងកាត់អាងហែងទឹករបស់សាលាដែលជាកន្លែងជួបជុំគ្នារបស់ពួកប្រុសៗ)

<សក់វែង ភ្នែកធំៗ បបូរមាត់តូច រាងស្រឡូន និយាយពីសាច់វិញឡើងស ហើយរៀនពូកែទៀត នេះហើយជានារីអញប្រាថ្នា >  <វើយៗ ! របស់អញទេ>  < ពួកហែងកុំប្រកែកគ្នា បន្តិចទៀតនាងប្រាកដជាក្លាយជាសង្សារបស់អញហើយ រឿងរៀនអញអាចចាញ់គេ តែរឿងញ៉ែស្រីអញមិនអាចចាញ់ទេ វើយ!>
( នេះជាសម្ដីរបស់ពួកប្រុសៗ ដែលនិយាយគ្នា មាន: ពិសិទ្ធ ឡុង ដារ៉ មានតែ សីហា ទេដែលមិនមាត់សម្បីតែមួយមាត់ហើយសម្លឹងទៅខាងផ្សេង ព្រោះក្នុងចំណោមក្រុមពួកគេ សីហា គឺសុភាពជាងគេ )

(សំរឹបជើងរបស់ធារីដែលកំពុងតែដើរទៅកាន់ថ្នាក់ ស្រាប់តែឈប់ដោយសារសម្ដីរបស់ ពិសិទ្ធ)


ពិសិទ្ធ: សួស្ដីស្រីស្អាត!។

ធារី: មិននិយាយអ្វីទាំងអស់ គ្រាន់តែសម្លក់មុខ ពិសិទ្ធ រួចបន្តដំណើរទៅមុខទៀត ។

[ ធារី មិនត្រឹមតែរៀនពូកែទេ ហើយសម្រស់វិញក៏
ស្អាតដាច់គេដែល មុខស្រទន់ ស្បែកស សក់វែង
ដៃជើងស្រឡូន រាងខ្ពស់ ភ្នែកធំៗ មាត់ពណ៏ស៊ី
ជម្ពូរ សម្លេងពិរោះ.......។ មានមនុស្សប្រុសជាច្រើនដែលតាមស្រឡាញ់នាង ដោយសារតែបែបនេះហើយទើបនាង មានភាពអំណួតទៅលើខ្លួនឯង​ ហើយមិនដែលសូវខ្វល់ពីអ្នកដទៃ ]



​​​   

  ពន្លឺរស្មីនៃព្រះអាទិត្យរះដូចពណ៍មាស ដែលកំពុងចែងចាំងឡើង ឆ្លុះចូលតាមបង្អួចហើយមានខ្យល់ត្រជាក់បកមកផាយផាត់យ៉ាងរំភ់ើយ ចូលមកក្នុងគេហដ្ឋានដែលមានផ្ទៃខាងក្នុងពណ៍ផ្ទៃមេឃ លាយជាមួយពណ៍ផ្កាឈួកស្រាល ប្រកបទៅដោយការរៀបចំដែលមានរបៀបរៀបរយ ដែលឆ្លុះបញ្ចាំងថ្លៃថ្នូរ នោគឺជាផ្ទះរបស់ ធារី នាងក៏ជាមនុស្សស្រីរឹងមាំម្នាក់ផងដែល ដែលអាចមករស់នៅឆ្ងាយពី ឳពុក ម្ដាយ បាន ]
                                                                   

ធារី: ផ្ទៃមេឃពណ៍ខៀវ លាយជាមួយសត្វស្លាបហោះពៀសពេញ ជាមួយនឹងខ្យល់អាកាសបរិសុទ្ធ ថ្ងៃនេះអាកាសធាតុអ្វីក៏ល្អមេស ។( ធារីបាននិយាយ )

 ( អារម្មណ៍កំពុងតែហោះហើរជាមួយនឹងធម្មជាតិស្រាប់តែ..... ទឺតៗ ទឺតៗ សម្លេងម៉ោងរោទ៍ )

ធារី: កំពុងតែចូលអារម្មណ៍ផងមករោទ៍អីនៅពេលនេះ តែថ្ងៃនេះខ្ញុំក្រោកលឿនជាងម៉ោងរោទ៍ អា* ថ្ងៃនេះជាថ្ងៃអាទិត្យ ខ្ញុំត្រូវហាត់ប្រាណផង (និយាយបណ្ដើរក៏ចូលទៅបន្ទប់ទឹក ហើយរៀបចំខ្លួនយ៉ាងប្រញាប់ប្រញារ)


[អាវយឺតពណ៍ស ខោខ្លីពណ៍ខ្មៅ ជាមួយនឹងស្បែកជើងប៉ាតាពណ៍ស វាសាកសមជាមួយនឹង ធារី ហើយវាជារបៀបតែងខ្លួនរបស់នាង ពេលទៅរត់ហាត់ប្រាណ]

                    (អូយជាសម្លេងស្រែករបស់​ ធារី)

ធារី : អួយ! លោកអែងរត់មិនចេះមើលទេអី។ (និយាយទាំងខឹង)
[ធារី បានរត់បុកជាមួយបុរសម្នាក់ដែលមានសក់ពណ៍ប្រផះលាយជាមួយពណ៍ខ្មៅ មិនសូវចេះនិយាយច្រើន គឺសីហា ]

(សីហា បានបន្តការហាត់ប្រាណទៅមុខទៀតដោយមិនខ្វាយខ្វល់ពី ធារី ទាល់តែសោះ)

ធារី: មនុស្សស្អីគ្មានសុជីវធម៍បន្តិចសោះ ថ្ងៃនេះខ្ញុំពិតជាសយមែនទែនដែលបានជួបមនុស្សដូចគល់ឈើបែបនេះ។


                    ភាគ ២

              កន្លងអស់រយះពេល ៤ សប្ដាហ៍ការបញ្ចប់ការសិក្សានៃឆ្នាំទី២ ក៏ចូលមកដល់សាលាក៏បានធ្វើកម្មវិធីអបអរសាទដល់និស្សិតឆ្នើមប្រចាំសាលាដូចឆ្នាំមុនៗដែរ។ (ហើយការជួបជុំនេះគឺសម្រាប់តែនិសិ្សតឆ្នាំទី២ ប៉ុណ្ណោះ)

ឡុង: ពួកហែងនៅសល់តែ ១ អាទិត្យទៀតទេដល់ ថ្ងៃជូនរង្វន់ដល់សិស្សពូកែ ឆ្នាំទី២ ហើយវើយ!
ដារ៉ា: (ដារ៉ាលាន់មាត់ ) អើ មែនតាស៎។
ពិសិទ្ធ: (គិតមួយសន្ទុះក៏និយាយ )វាជាឩកាសល្អសម្រាប់សុំ នារីស្រស់ស្អាត ធារី ធ្វើជាសង្សាហើយ អញមានគម្រោង.....(និយាយមិនទាន់ចប់ផងដារ៉ាក៏និយាយកាត់) កុំដេកស្រមៃទាំងថ្ងៃអីវើយ ជាមួយគ្នានេះដែលឡុងក៏បាននិយាយសួរកសីហា
ឡុង: សីហាយូរមកម្លេះថ្ងៃនឹង?

[ពួកគេទាំង ៤ នាក់នៅបន្ទាប់ជាមួយគ្នា តែសីហាមិនសូវជាបាននៅទេ ព្រោះសីហារវល់នៅឯក្រៅដោយសារតែគ្រួសារគេមិនសូវធូធារ ទើបសីហាត្រូវសិក្សាផងធ្វើការផងរហូតដល់យប់ជ្រៅទើបត្រលប់មកបន្ទាប់វីញុ]

(រយះពេលមួយអាទិត្យក៏បានមកដល់)

[កម្មវីធីសាលាជិតចាប់ផ្ដើម និស្សិតឆ្នាំទី២ ទាំងអស់បានមកដល់អស់ហើយនៅតែពិសិទ្ធម្នាក់ទេដែលកំពុងរៀបចំខ្លួនយ៉ានសង្ហា និង ទិញកាដូព្រោះគេគិតរួចហើយថានឹងសុំស្រឡាញ់ធារីអោយបាន]

 (អា* សម្លេងស្រែករបស់ ធារី ដែលរអិលវិសនឹងដួលតែត្រូវបានសីហាទប់ទាន់)

ធារី: អោយតាជួបលោកឯងពេលណាគឺដឹងតាសយហើយ។

(សីហា ក៏ដើរចេញទាំងមិននិយាយអ្វីទាំងអស់ តែបែជាគិតក្នុងចិត្តថា ខំជួយគេហើយបែរជាត្រូវគេស្ដីអោយទៀត)

(ពេលវេលានៃការប្រកាសលទ្ធផងនិស្សិតឆ្នើមក៏បានមកដល់)

សម្លេងមេក្រូ ពន្លឺឡើង និស្សិតឆ្នើមនៃឆ្នាំទី២ គឺ ពេជ្រ...ពេជ្រ ធារី

ធារី បានដើរទៅយករង្វន់និងបត្រសរសើរជាមួយនឹងសម្លេង ទះដៃអបអរសាទរ
លោកគ្រូនាយកសាលាក៏បានប្រកាសឈ្មោះនិស្សិតផ្សេងៗទៀតរហូតដល់ឈ្មោះ សីហា

[គ្រាប់គ្នាភ្ញាស់ផ្អើលដែលសីហា អាចក្លាយជានិស្សិតឆ្នើដែរ ជាពិសេសគឺ ធារី]

(ធារី ក៏បាននិយាយក្នុងចិត្ត ស្អីគេ សីហា! គ្រូហៅច្រលំឈ្មោះទេដឹង ប្រហែលជាលួចមើលគេនៅពេលប្រឡងហើយទើបបានជាប់ជានិស្សិតឆ្នើម ហ*)

[កំពង់តែរីករាយនឹងការញុាំអាហារជុំគ្នា ស្រាប់តែលឺសម្លេងក្មេងស្រីម្នាក់ស្រែកអោយជួយ ពីកន្លែងអាងហែលទឹករបស់សាលា ]

ជួយផង! ជួយផង!

ពេលនោះមនុស្សគ្រាប់គ្នាក៏សំដៅទៅរកកន្លែងលឺសម្លេងនោះ

សម្លេងមនុស្សលោតទឹក លឺសូរ ព្រោង
គឺ សីហា បាន  ជួយសង្រោះក្មេងនោះទាន់ពេលកុំអីនាងស្លាប់បាត់ហើយ
ខ្លួន សីហា ទទឹកជោគ តែបែរជាមើលទៅហាក់មានមន្តសេ្នហ៍ធ្វើអោយ ធារី ចាប់អារម្មណ៍

គេគ្រាប់គ្នាសរសើរ សីហា ពេញៗ មាត់
ធារី វិញក៏ហាក់ដូចជាប្រែការគិតលើ សីហា ផងដែរ ធ្លាប់គិតថា សីហា ជាក្មេងពាល និង ជាមនុស្សមិនល្អ បែរជាយល់ថា សីហា ជាសុភាពបុរស គ្រាន់តែរាងស្ងប់ស្ងាត់បន្តិច

តាមការពិតទៅ សីហា ក៏មានចិត្តលួស្រឡាញ់ ធារី ដែរប៉ុន្តែគេមិនបង្ហាញអោយនណារដឹង ព្រោះតែគេគិតថាមិនអាចទៅរួច ហើយរូបគេក៏មិនសូវពិនខាងរឿងស្នេហាផង

[កម្មវីធីជិតបញ្ចប់ និស្សិតបានចេញត្រឡប់ទៅផ្ទះបណ្ដើរៗ នៅសល់តែ សីហា អង្គុយសម្ងួតខោអាវនៅឯជ្រុងម្ខាងនៃសាលា]

ធារី ឃើញដូចនោះក៏គិតក្នុងចិត្ត ចង់ទៅសំទោស សីហា ព្រោះខ្លួនបានស្រែកថាអោយគេ
គិតមួយសន្ទុះធំ ទំរាំតែដាច់ចិត្តដើរទៅ ព្រោះថា ធារី​ មិនដែលធ្លាប់សុំទោសនណារម្ដងឡើយ

(ដើរទៅរៀបនឹងដល់ហើយតែបែជាត្រូវអាក់ខានដោយសារពិសិទ្ធ)

ពិសិទ្ធ: ធារី ខ្ញុំមានរឿងមួយចង់ប្រាប់ ខ្ញុំស្រឡាញ់​​ ធារី យូរហើយ រាល់ថ្ងៃខ្ញុំដេកក៏នឹក អង្គុយក៏នឹក គិតដល់​ ធារី គ្រាប់ពេល ធ្វើជាសង្សាខ្ញុំបានទេ?
ពិសិទ្ធ និយាយបណ្ដើរលុតជង្គង់បណ្ដើរ ព្រមទាំងហុចការដូ ជូន ធារី ទៀតផង

សីហា ឃើញបែបនោះក៏ដើរចេញត្រឡប់ទៅបន្ទាប់វិញ

(ចំណែកឯធារី មិនចាំបាច់គិតច្រើនក៏និយាយបដិសេធទៅកាន់ពិសិទ្ធ )
ធារី: សុំទោស ខ្ញុំមិនបានស្រឡាញ់លោកទេ(និយាយហើយក៏ដើរចេញទាំងអារម្មណ៍មិនល្អ)

(ក្រោយបញ្ចប់ការសិក្សាឆ្នាំទី២ និស្សិតទាំងអស់មានរយះពេលសម្រាក៣សប្ដាហ៍)

បង ខ្ញុំបានលួចស្រឡាញ់នារីម្នាក់ តែ....ខ្ញុំគិតថាមិនអាចទៅរួចទេបង ហើយមិត្តរបស់ខ្ញុំក៏ស្រឡាញ់នាងដែរ នេះជាសម្លេងរបស់បុរស សក់ប្រផះ មិនសូវចេះនិយាយស្ដី គឺ សីហា

[អាចនិយាយថាជានិស្ស័យក៏ថាបាន ព្រោះគ្រាប់ពេលសីហាពិបាកចិត្ត គឺតែងតែមកនិយាយប្រាប់ រចនាដែរជាម្ចាស់ហាងលក់ភេសជ្ជ: ដោយសីហា មិនបានដឹងថា រចនា ស្គាល់ ធារី នោះទេ]

រចនា ចុះប្អូនបានសារភាពប្រាប់នាងហើយ រឺ នៅ?
សីហា: នៅទេបង
រចនា: មិនទាន់សារភាពផងមិចក៏ដឹងថានាងមិនយល់ព្រម
សីហា: បងស្គាល់ចារឹកខ្ញុំស្រាវ់ហើយ រឿងចឹងៗខ្ញុំមិនចេះទេ
រចនា: ឳឡូវចេះ កុំទាន់អាលចុះចាញ់អី ចាំបងជួយធ្វើអោយប្អូន នឹង គេបានជួបគ្នាតែពីរនាក់
សីហា: តែ....បង.....ខ្ញុំមិនហ៊ាន...ខ្លាច....
រចនា: កុំតែ ស្ករ ច្រើនពេកជឿបងទៅប្អូនជាមនុស្សល្អ គេប្រាកដជាមើលឃើញហើយ

(បន្ទាប់ពីនិយាយគ្នាមួយសន្ទុះមកសីហា ក៏លា រចនា ព្រោះដល់ម៉ោងធ្វ់ើការ)

ទឹកមុខ សីហា ដែលមិនធ្លាប់ញញឹម ក៏ចាប់ផ្ដើមញញឹមទាំងមានក្ដីសង្ឃឹម

(ក៏ដូចជាការគ្រោងទុករបស់ រចនាផែការរបស់រចនា ក៏បានសម្រេចពួកគេក៏បានជួបគ្នាតែពីរនាក់
អង្គុយញាំអី ជាមួយ ធារី បានមួយសន្ទុះ សីហា ក៏ដាច់ចិត្តសារភាព)

សីហា: ខ្ញុំ....គឺ..នែ មានរឿងលាក់ក្នុងចិត្តមួយចង់សារភាព គឺ ខ្ញុំចូលចិត្ត .. គឺ អត់ទេ គឺ ខ្ញុំ មិនបានស្អប់ធារី ទេ គឺ ខ្ញុំ អ៎ នែ....
ធារី និយាយ មនុស្សប្រុសអីគ្រាន់តែសារភាពស្នេហ៍បុិននឹងក៏មិនចេះដែរ មិនបាច់និយាយច្រើនទេ បងរចនា បានប្រាប់ខ្ញុំអស់ហើយ។
សីហា ក៏ លាន់មាត់ បងរចនានេះមិនស្មោះត្រង់ទាល់តែសោះ
ធារី: ធារីនិយាយមិចសារភាពហើយ រឺ ថាស្រឡាញ់ខ្ញុំ ?

(ទឹកមុខសីហាឡើងក្រហម )

ធារីនិយាយបន្ត
ធារី: ខ្វះកន្លែងណាស់ រឺ បានជាណាត់ខ្ញុំមកជួបនៅ Net បែបនេះមិនដែរមើលរឿងភាគស្នេហាទេ រឺ គ្មាននណារគេធ្វើបែបនេះទេ មិនចេះ រ៉ូមេទិច អីសោះ។

លឺបែបនេះទឹកមុខសីហាក៏រាងស្រពោន រួចក៏សួរធារី
សីហា: អីចឹងតើអ្នកនាងយល់ព្រមទេ?
ធារី: គ្មានផ្លូវទេ

(សីហា ទំលាក់ទឹកមុខចុះ)

ដោយឃើញបែបនោះធារី ក៏ និយាយ
ធារី: បើលោកមិនទាន់សុំខ្ញុំស្រឡាញ់ផង តើអោយខ្ញុំយល់ព្រមយ៉ាងមិច?មនុស្សអីដូចគល់ឈើបែបនេះ(ធារីនិយាយជាមួយទឹកមុខអៀនបែបមនុស្សស្រី)
បានលឺបែបនេះសីហាមិនបង្អង់យូរក៏និយាយ
សីហា: ខ្ញុំបានលួចស្រឡាញ់អ្នកនាងយូរហើយ តើអ្នកនាងយល់ព្រមធ្វើជាម្ចាស់បេះដូងរបស់មនុស្សប្រុសគល់ឈើម្នាក់នេះទេ?
ធារី: ចាស៎ ខ្ញុំយល់ព្រម តែលោកត្រូវសន្យាថា ស្រឡាញ់ខ្ញុំរហូត ហើយត្រូវខំរៀនលឺអត់?
សីហា: បាទខ្ញុំយល់ព្រមគ្រាប់លក្ខខណ្ឌរបស់ធារីទាំងអស់
សាសងគ្នាបានមួយសន្ទុះ ផ្ទៃមេឃក៏ប្រែជាងងឹតស្រអាប់ ខ្យល់បក់មកល្វើយៗតែត្រជាក់

សីហា: មេឃភ្លៀងហើយអូន(សីហា និយាយបណ្ដើរក៏ស្ទុះទៅទាញឆ័ត្រយកមកបាំងអោយសង្សារបស់ខ្លួន)
សីហា: តើអូនរងាទេ?
ធារី: មិនរងាទេអោយតែមានបងនៅក្យែរគឺកក់ដៅខ្លាំងណាស់។
[ពួកគេនិយាយបណ្ដើរសាសងគ្នាបណ្ដើរ ភាសាស្នេហាដ៏ផ្អែមល្ហែម ក្រោមពន្លឺព្រះច័ន្ទ លាយជាមួយនឹងតំណក់ទឹកភ្លៀងតិចៗ រាប់ លានតំណក់ មើលទៅពិតជា រ៉ូមេទិច មែនទែន]





( ហេតុអ្វីសម្លាប់ខ្លួន? តើមានរឿងអថកំបាំងអ្វីនៅក្នុងសាច់រឿងនេះ មនុស្សគ្រាប់គ្នាសុទ្ធតែចង់រស់អោយបានយូរអង្វែង ចុះហេតុអ្វី​បានជាទៅបញ្ចប់ជិវីតដោយការ ចងក លោតពីលើអគារ .. ?តើអ្នកដឹងទេមានវិញាណខ្លះនៅក្បែរខ្លួនយើងតែយើងមិនដឹង បើចង់ដឹងថាជិវិតពួកគេនឹងទៅជាយ៉ាងកុំភ្លេចរង់ចាំមើលភាគ ៣ បន្តទៀត)




  ភាគ៣

ជិវិតពួកគេសុខសាន្តរហូត រហូតដល់មានថ្ងៃមួយ.......

នារីម្នាក់ដ៏ស្រស់ស្អាត ជាកូនអ្នកមាន ហើយជាសិស្សពូកែបានយកកាំបីតចាក់សម្លាប់ខ្លួនដោយគ្មានមូលហេតុ
ហេតុអ្វីបានជានាងសម្លាប់ខ្លួន?ឯងទៅវិញទាំងដែលជាកូនអ្នកមាន រូបសម្រស់ក៏ស្អាត រៀនក៏ពូកែទៀត ហេតុអ្វីបានជាគិតអីឆ្គួតៗបែបនេះ គួរអោយស្ដាយខ្លាំងណាស់មិនគួរណាបែបនេះទេ ទោះបីជាខ្ញុំមិនមែនជាកូនអ្នកមាន តែខ្ញុំមិនដែលគិតអីឡប់បែបនេះទេ ។ (ធារី និយាយតែម្នាក់ឯងនៅពេលនាងបានអានកាសែតពត៍មានមួយ នឹង ជាមួយទឹកមុខដែលងឿឆ្ងល់នៅរឿងដែលមិនគួរអោយជឿបែបនេះ)
ធារី: មិនដឹងជាពត៍មានឆ្គួតឡប់អីទេ ឈប់មើលហើយ ប្រហែជាអ្នកពត៍មាននឹងចេះតែសរសេរដើម្បីអោយតែ គេចាប់អារម្មណ៍នឹងពត៍មានសម័យនេះទុកចិត្តមិនបានសោះ ។( គ្រាន់តែនិយាយចប់ភ្លាមស្រាប់តែមានខ្យល់មកពីណាក៏មិនដឹង មកប៉ះខ្លួនរបស់ធារី)
ធារី: ខ្យល់អីក៏ត្រជាក់ម្លេះ ខ្ញុំបានបិទបង្អួចអស់ហើយ តើខ្យល់មកតាមណា?កំពុងតែឆ្ងល់ស្រាប់តែកាត់ផ្ដាច់ទៅវិញដោយសារតែសម្លេងទូរស័ទ្ទរោទ៍ ធារី ក៏ ឈប់គិតពីរឿងនោះក៏ប្រញាប់ទៅលើកទូរស័ទ្ធព្រោះតែជាលេខរបស់មនុស្សសំខាន់របស់ខ្លួន
ធារី: Hello បង
សីហា: រៀបចំខ្លួនរួចហើយរឺនៅព្រះនាងតូចរបស់បង
ធារី: រួចហើយទេវបុត្ររបស់អូន
សីហា: ក៏សើច! អីចឹងចុះមកបងកំពុងចាំនៅខាងក្រោម

ធារី មិនបានដឹងនោះទេថាមានវិញ្ញាណដ៏គួរអោយខ្លាចមួយដែលតាមដាននាងជាប់រហូត រង់ចាំឩកាសមួយមកដល់ ធារី មិនដឹងថាមានរឿងដែលអាក្រក់គួរអោយខ្លាចដែលរង់ចាំនាងនោះទេ.....

  វិសមកាលត្រូវបានបញ្ចប់

និស្សិតឆ្នាំទី២ទាំងអស់ក៏ត្រលប់មកសិក្សាដូចធម្មតាតែអ្វីដែលខុសប្លែកគឺ ធារី រៀនវេនយប់វិញ ដូចនេះ សីហា នឹង ធារី ក៏មិនបានរៀនជាមួយគ្នាទៀតដែរ
ម្ខាងការទូរស័ទ្ធ ដៃម្ខាងកាន់Milk café ដែរជាទំលាប់នាងដូចរាល់ដង ដើរសំដៅទៅកាន់ជណ្ដើរយន្ត ដល់កន្លែងទៅហើយបែរទៅជា……
ងងឹតម្លេះ ធារី និយាយបណ្ដើរដោយបើកពិលទូរស័ទ្ធដែលនាងកាន់នៅនឹងដៃបន្ដើរ ដាច់ភ្លើងអី
នៅពេលនេះ
ភ្លើងដាច់ធ្វើអោយ ធារី ត្រូវឡើងតាមជណ្ដើរធម្មតាដើម្បីទៅដល់ថ្នាក់របស់នាងដែលនៅជាន់ទី៣
ប៉ុន្តែជណ្ដើរនឹងមិនដែរមាននណារឡើងទេគឺដោយសារតែវានៅឯចុងនៃសាលាឯណោះ ខ្យល់ត្រជាក់
ហាក់ខុសពីធម្មតា សភាពនេះកាន់តែអាក្រក់ៗទៅសាលាដ៏ស្រស់ស្អាតតែបែរជាមើលទៅហាក់គួរ
អោយខ្លាច ធារី ដើរសំដៅទៅរកជណ្ដើរដើម្បីអោយឡើងទៅដល់ថ្នាក់របស់នាង តែនាងមិនដឹងទេថា ជណ្ដើរនោះជាកន្លែងដែលវិញ្ញាណអាក្រក់នោះស្ថិតនៅ ដែលកំពង់តែរង់ចាំនាង
សុខៗ ធារី ស្រាប់តែមានអារម្មណ៍ចំលែក ហាក់ដូចជាមានអ្ខីមួយដែលសម្លឹងនាងពីទីងងឹត ធារី ជា
មនុស្សមិនចេះខ្លាចព្រោះនាងមករស់នៅឆ្ងាយពី ឳពុកម្ដាយ នាងយូរហើយតែស្រាប់តែភាពភ័យ
ខ្លាចដែរមិនធ្លាប់មានពីមុនមកក៏បានជ្រាបចូលក្នុងខ្លួននាងម្ដងបន្តិចៗ
ឈប់គិត ធារី ប្រឹងធ្វើយ៉ាងមិចអោយតែទៅដល់ថ្នាក់រឿនរបស់នាងកាន់តែលឿន
ជាន់ទីមួយ…ជាប់ទីពីរ…..ដល់ជាន់ទីបីហើយ ធារី រត់ឡើងបណ្ដើរនិយាយបណ្ដើរ
អារម្មណ៍ភ័យខ្លាចរៀបនឹងបាត់ទៅហើយបែរជា……..ហេតុអ្វីបន្ទាប់មានច្រើនម្លេស មួយណាជាថ្នាក់របស់ខ្ញុំ ធារី ដើរមួយៗអស់រយះពេលជាយូរតែ ធារី នៅតែរកថ្នាក់របស់នាងមិនឃើញ នាងក៏សម្រេចចិត្តបើកទ្វាថ្នាក់គេផ្សេង តែបែជាមិនមានមនុស្សទាល់តែសល់ ឃើញថាដូចមិនសូវស្រួល ធារី ក៏ សម្រេចចិត្តត្រឡប់ទៅផ្ទះវិញ ប្រហែលជាមិនស្រួលមែនទែនហើយមើលទៅគឺ ធារី ចុះទៅជាន់ក្រេមហើយបែរជាមកនៅជាន់ទី៣ដដែល រៀបនឹង Call ទៅ សីហា ទៅហើយបែរជាអាក់ខានទៅវិញព្រោះតែ មានភ្លើងឡើងវិញ ពេលនោះ ធារី ចូលបន្ទប់ទឹកព្រោះនាងឈឺបត់ជើង រួចហើយ ធារី ក៏ឆ្លុះកញ្ចក់មើលសម្រស់ដ៏ស្រស់ស្អាតរបស់នាង "Kill your self" សម្លាប់ខ្លួនធារីនិយាយដោយភ្ញាស់ផ្អើលព្រោះថានៅសុខស្រាប់តាចេញពាក្យនេះមកពីណាក៏មិនដឹង បន្ទប់ទឹកស្រាប់តែដាច់ភ្លើង បន្ទាប់ទឹកដែលស្អាតប្រែទៅជាគគ្រេច ជាមួយនឹងសាកសពជាច្រើនដែលបានសម្លាប់ខ្លួនដោយចងក លេបថ្នាំ ចាក់សម្លាប់ខ្លួនឯង…….ស្រមោលខ្មៅមួយបានហោះទៅវីញទៅមកធារី ឃើញសភាពបែបនោះនាងក៏ស្រែករកជំនួយ តែហាក់ដូចជាគ្មានប្រយោជន៍សោះ ព្រោះតែសម្លេងរបស់នាងខ្សោយបន្តិចម្ដងៗរហូតនាងនិយាយលែងបាន ចង់រត់ក៏មិនរួចព្រោះតែជើងរបស់នាងបែរជាទន់ដោយសារតែភាពភ័យខ្លាច ចុចទូរស័ទ្ធដើម្បី Call ទៅ សីហា ព្រោះតែវាជាវីធីតែមួយគត់ មិនទាន់នឹងចុចទៅផង ស្រាប់តែ ទេ……ស្រមោលខ្មៅនោះស្រាប់តែចូលសន្ធឹតខ្លួនរបស់ធារី ចាប់ពីពេលនោះមកធារី ក៏​បានផ្លាស់ប្ដូរបន្តិចម្ដងៗចំណែកឯសីហាវិញគេរវល់ធ្វើការនឹងសិក្សាពេកក៏មិនសូវជាបានចាប់អារម្មណ៏នូវទង្វើប្លែកៗរបស់ធារី

ទឹង! សម្លេងសារដែលផ្ញើរមកកាន់ទូរស័ទ្ធរបស់សីហា ថ្ងៃស្អែក ម៉ោង១២ ខ្ញុំនឹងសម្លាប់ខ្លួន! 

សីហា: សើច ក្មេងតូចរបស់បងម្នាក់នេះប៉ីនលេងសើចដ៏ហើយ។ (និយាយហើយគេក៏បន្តធ្វើការរបស់គេទៀតព្រោះតែប៉ុន្មានថ្ងៃនេះការងារគេគឺមមាញឹកច្រើន ហើយគេគិតថា សង្សារបស់ខ្លួនគ្រាន់តែលេងសើចជាមួយគេប៉ុណ្ណោះ)

 (មនុស្សដែលចង់សម្លាប់ខ្លួនគឺតែងតែបង្ហាញអ្នកផ្ទះគេអោយដឹង ដោយទង្វើរ រឺ សម្ដី មុនពេលដែលគេរៀបនឹងទៅសម្លាប់ខ្លួនគេតែងតែបង្ហាញកាយវិការ ប្លែកៗ នឹង និយាយ ថាខ្ញុំទៅសម្លាប់ខ្លួន រឺ ក៏និយាយលាអ្នកផ្ទះរបស់ខ្លួន ព្រោះមានវីញ្ញាណមួយដែលបញ្ជាទៅលើពួកគេអោយទៅធ្វើអតឃាត ហើយភាគច្រើនអ្នកផ្ទះរបស់ពួកគឺមិនសូវជាចាប់អារម្មណ៍នោះទេ ដោយគិតចាវាជារឿងលេងសើច ព្រោះគិតថាពួកគេមិនគួរណាសម្លាប់ខ្លួនទេ ព្រោះគេមិនមានបញ្ហាអ្វីផង)

សម្លេងសើចដ៏គួរអោយខ្លាចជាមួយនឹងមុខដ៏ឃោឃៅ សេចក្ដីស្លាប់ៗ ទីបំផុតគឺយើងមានឩកាសក្នុងការសម្លាប់នាង គ្មាននណារម្នាក់មកជួយឯងបានទេ (គឺវិញ្ញាណនោះបាននិយាយ ) ធារីបានធ្វើអតឃាតដោយខ្លួនឯងទាំងដែលចិត្តនាងមិនចង់ ទឹកភ្នែកចាប់ផ្ដើមស្រក់ ខ្សែចាប់ផ្ដើមរឹតបំពង់ករបស់នាង រឹតតឹងទៅៗរហូតដល់នាងមិនអាចដកដង្ហើមបាន ភ្នែកករបស់នាងចាប់ផ្ដើមបិទបន្ទិចម្ដងៗ……


សម្លេងទះដៃ……អបអរសាទរបស់មិត្តរួមការងាររបស់សីហា ដែលថ្ងៃនេះសីហាបានឡើងតួនាទី អ្វីដែលដែលពិសេសទៀតនោះគឺគេបានសន្សំលុយគ្រាប់សម្រាប់ចញ្ជៀនពេជ្រទុកជូនធារីនៅថ្ងៃខួបកំណើតនាង
ថ្ងៃស្អែកជាថ្ងៃខួបកំណើតរបស់ធារី សីហា​ រៀបចំខ្លួនយ៉ាងស្អាត នឹង ចញ្ជៀនពេជ្រជាការដូទុកសម្រាប់ធ្វើអោយនាងភ្ញាស់ផ្អើល
តែអ្វីៗខុសពីការគិត ក្រោយពី Call ទៅនាងមិនលើជាច្រើនដង សីហា ក៏ សម្រេចចិត្តទៅផ្ទះរបស់នាង​ហើយក៏ទំលុះទ្វាចូលទៅ
ធារី…..សីហាស្រែកទាំងភាពតក់ស្លុត ហេតុអ្វីបាន!......??? អ្វីៗបានហួសពេលបាត់ទៅហើយធារីបានបាត់បង់ជីវិតបាត់ទៅហើយ ក្រោយពីសម្លឹងមើលមុខសង្សារបស់ខ្លួនមួយសន្ទុះ សីហា ក៏ បីសពធារីឡើងទៅជាន់លើបង្អស់


ដល់ចំណុចនេះ តើលោកអ្នកគិតថាសីហានឹងធ្វើបែបណា? ប្រសិនជាអ្នកវីញតើអ្នកនឹងធ្វើបែបណា? បាត់បង់មនុស្សដែលខ្លួនស្រឡាញ់ស្មើរនឹងកែវភ្នែក ជាមនុស្សដំបូងដែលធ្វើអោយយើងអាចញញឹមបានទាំងដែលសីហាមិនដែលញញឹមម្ដងសោះ ជាមនុស្សម្នាក់ដែលតែងតែដោះស្រាយបញ្ហាជាមួយយើង លើកទឹកចិត្ត ជាមនុស្យដែលយើងចង់បង្កើតគ្រួសារជាមួយ ផ្លូវស្នេហាកំពុងតែរលូនបែបជាមកជួបរឿងបែបនេះឃើញមនុស្សដែលខ្លួនស្រឡាញ់ស្លាប់នៅនឹងមុខ ទោះជាហៅនាងយ៉ាងណាក៏នាងលែងលឺ តើសីហាអាចទទួលយកបានទេ?មនុស្សប្រុសគល់ឈើម្នាក់ដែលមិនធ្លាប់ទទួលបានក្ដីស្រឡាញ់ពីនណារពីមុនសោះ ជីវិតធ្លាប់តែពោពេញទៅដោយភាពងងឹតប្រែជាមានពន្លឺដោយសារមាននារីម្នាក់ឈានចូលមកជីវិតរបស់ខ្លួន នៅសុខក៏ទៅបាត់ សម្បីតែឩកាសជូបមុខលើកចុងក្រោយក៏មិនមានសម្បីតែមួយនាទីក៏សីហាមិនចង់ឃ្លាតផង កុំថាឡើយមួយជីវិតនេះរស់គ្មាននាង អ្នកមិនដែលមានស្នេហាពិតប្រាដកជាមិនយល់ទេថាអារម្មណ៍ពេលនេះតើពិបាកទ្រាំប៉ុនណា!

អារម្មណ៍លែងនៅនឹងខ្លួន ព្រលឹងហោះទៅបាត់​ បេះដូងដូចត្រូវគេចាក់រាប់រយកាំបិត សីហាពេលនេះនៅសល់តែសំបកកាយ ងើបឈរឡើងហើយក្ដាប់ដៃយ៉ាងណែន ផាំងៗសម្លេងវាយជញ្ជាំង
ជញ្ជាំងពណ៍សប្រែកាយទៅជាពណ៍ក្រហមឆ្អិនឆ្អៅ សីហាបន្ទោសខ្លួនឯងយ៉ាងខ្លាំងដែលមិនបានមើលថែធារីអោយបានឌិកដល់ 

បើគ្មានអូនតើអោយបងរស់នៅបែបណា?(សីហានិយាយជាមួយសម្លេងយ៉ាងខ្សោយ)
យកដៃទៅអង្អែលមុខសង្សារបស់ខ្លួនថ្មមៗ ទឹកភ្នែកហូរស្រក់អស់ពីខ្លួន ដៃហូរឈាមចេញសរសៃរខំប្រឹងលុកហោប៉ាវទាញយកចញ្ជៀនទាំងញ័រដៃដើម្បីយកមកសូកចូលម្រាមដៃរបស់ធារី រួចថើបធារីជាលើកចុងក្រាយហើយពេលនោះមេឃក៏ស្រាប់តែភ្លៀង តើអូនរងាទេ?នេះជាពាក្យដែលបងតែងតែសួរអូននៅពេលភ្លៀងធ្លាក់ គ្មានបងអូនប្រាកដជារងាណាស់ហើយ តើអូនមាននឹកបងទេ?អូនចាំទេយើងបានធ្វើរឿងជាច្រើនជាមួយគ្នា សំលេងអូនដែលស្រែកហៅបងគឺនៅជាប់នឹងខួរក្បាលបងនៅឡើយ តើអោយបងរស់នៅគ្មានអូនបានដោយរបៀបណា?គ្មានអូនពិភពលោកនេះប្រែជាពណ៍ខ្មៅ បងមើលអ្វីមិនឃើញទេ គឺឃើញតែរូបអូនដែលញញឹមមកកាន់បង អូនហា៎លឺបងនិយាយទេគឺបងស្រឡាញ់
អូនខ្លាំងណាស់ គឺសីហាស្រឡាញ់តែធារីតែម្នាក់ទេនៅលោកនេះ ទោះជាមាននារីដែលល្អជាអូនក៏បងមិនស្រឡាញ់ អូនធ្លាប់សន្យាថានឹងមើលថែបងរហូត បងមិនអោយអូនក្បត់សន្យានោះទេ បុរសគល់ឈើម្នាក់នេះនឹងនៅក្បែរអូនរហូត (និយាយចប់សីហាក៏អោបសពធារីលោតពីលើជាន់ខ្ពស់នោះជាមួយគ្នា ពេលកំពុងធ្លាក់ទៅសីហាក៏និយាយអូនកុំបារម្មណ៍ពេលនេះបងនៅក្បែរអូនហើយ ជាមួយនឹងទឹកមុខញញឹម ដែលនៅក្នុងខួរក្បាលស្រមើរស្រមៃឃើញអនុសារីជាច្រើន……..)

 ថ្ងៃស្អែកប៉ូលីក៏ពិនិត្យមើ់លហេតុការនោះការស្លាប់របស់ពួកគេពិតជាមិនគួរអោយជឿតែបានឃើញពាក្យនៅលើជញ្ជាំង<ហេតុអ្វីសម្លាប់ខ្លួន?>
        ↜ ចប់↝
និពន្ធ by Admin Ha Back



No comments:

Post a Comment