ផ្ទះខ្មោចទិញខេត្តកំពង់ឆ្នាំ
<<ផ្ទះខ្មោចទិញខេត្តកំពង់ឆ្នាំ>>
ផ្ទះខ្មោចទិញស្ថិតនៅផ្លូវជាតិលេខ 5 ចន្លោះគីឡូម៉ែត្រលេខ 114km កើតឡើងក្នុងឆ្នាំ 2000 ស្ត្រីម្នាក់មេម៉ាយគ្មានប្ដី បានទិញផ្ទះមួយនេះហើយមិនបានធ្វើពិធីឡើងផ្ទះនោះទេ គាត់ឧស្សាហ៍ដើរចោលផ្ទះហើយទៅដេកផ្ទះអ្នកស្រុកជិតនោះ ព្រោះគាត់មានអារម្មណ៍មិនស្រួលព្រឺៗឆ្អឹងខ្នងពេលគាត់នៅម្នាក់ឯង គាត់តែងសុំកូនអ្នកស្រុកទៅគេងកំដរ 2 ទៅ 3 នាក់ ដោយផ្ដល់ជាបាយទឹក គាត់តែងរអ៊ូៗម្នាក់
ឯងចង់លក់ផ្ទះនេះ។
យប់មួយគាត់បានយល់សប្តិ ឃើញគ្រួសារដង្ខៅមកសុំទិញផ្ទះនេះ គាត់ក៏សម្រេចលក់ឲ្យក្នុងយល់សប្តិ 15 តម្លឹងមាស ដង្ខៅក៏យល់ព្រម ពេលភ្ញាក់ឡើងគាត់ធ្វើធម្មតាគិតថាយល់សប្តិ
យប់ទី 2 គាត់យល់សប្ដិឃើញគ្រួសារដង្ខៅម្ដងទៀត ហើយលោកបានស្រែកគំហ៊ក ថា យើងឲ្យប្រាក់នាងហើយមិចនាងមិនរើចេញ មីងណយ ក៏ពោលថា ខ្ញុំមិនឃើញប្រាក់លោកទេ ដង្ខៅនោះក៏ប្រាប់ថាលុយយើងចងទុកនៅជើងគ្រែដេក បានលុយហើយទៅចុះ។
ភ្ញាក់ពីយល់សប្តិ មីងណយស្រវ៉ាទៅមើលជើងគ្រែក៏ឃើញកញ្ចប់ ដែលមានមាសសុទ្ធ 15 តម្លឹងមាស មីងណយក៏ចាកចេញទៅរស់នៅខេត្តពោធិសាត់ ចាប់ពីពេលនោះមក អ្នកស្រុកជិតនោះក៏ផ្អើលតៗគ្នាថាមានខ្មោចលងចេញពីផ្ទះមួយនេះ ។
អ្នកបើកបរតាមផ្លូវតែងឃើញមនុស្សប្រុសឈរពាំងឡាន ហើយបណ្ដាលឲ្យគ្រោះថ្នាក់ស្លាប់ជាច្រើននាក់ គេប្រាប់តៗគ្នាបើចង់សុខ ពេលបើកឆ្លងកាត់មុខផ្ទះនេះត្រូវចុចសុីផ្លេ អ្នកស្រុកតែងឮមនុស្សជជែកគ្នាចេញពីផ្ទះនេះ អ្នកខ្លះឃើញជាខ្មោចគ្រួសារសម័យបារាំង
អ្នកដំណើរដែលទៅដេកនៅសំយ៉ាបលើផ្ទះ ភ្ញាក់ឡើងមកនៅក្រោមផ្ទះវិញ ផ្ទះមួយនេះតែងតែស្អាតគ្មានសម្រាមនិងគ្មានដីប្រឡាក់ផ្ទះ បង្អួចតែងបិទពេលថ្ងៃ ហើយបើកចំហពេលយប់ ភាពល្បីល្បាញត្រូវគេយកមកផលិតជាកុន
រឿងផ្ទះខ្មោចទិញ ក្នុងឆ្នាំ 2005។
Cr: PPM
#Twilight
No comments:
Post a Comment