ឆ្នាំនេះបេឡាមានអាយុ១៧ឆ្នាំហើយ។ នាងបានទៅធ្វើការនៅហាងលក់តុក្កតាមួយនៅក្នុងទីក្រុង។
មានថ្ងៃមួយ ពួកចោរមួយក្រុមបានចូលមកប្លន់ក្នុងហាងលក់តុក្កតានោះ។ ពួកវាយកលុយរួចក៏បាញ់សម្លាប់អ្នកធ្វើការនៅក្នុងនោះដើម្បីបំបាត់ដាន។ បេឡាបានត្រូវពួកវាបាញ់សម្លាប់ដូចគ្នា។ សាកសពបេឡាដេកដួលទៅលើដីជាមួយនឹងដៃដែលកំពុងកាន់តុក្កតា។ ម្តាយរបស់នាងយំសោកយ៉ាងខ្លាំងដោយសារតែស្តាយកូនស្រីរបស់គាត់ តែគាត់មិនដឹងទេថាព្រលឹងនាងកំពុងតែឈរស្រក់ទឹកភ្នែកក្បែរគាត់ដូចគ្នា។ ចាប់តាំងពីពេលនោះមក, ព្រលឹងរបស់នាងបានសណ្ឋិតនៅក្នុងតុក្កតានោះរហូតដល់ថ្ងៃមួយ..........
តុក្កតានោះត្រូវបានគេដាក់លក់នៅក្នុងហាងតុក្កតាមួយកន្លែង ហើយត្រូវបានអេរ៉ូទិញយកទៅឱ្យសង្សាររបស់គេព្រោះជាថ្ងៃបុណ្យកំណើតរបស់នាងតែអេរ៉ូបានភ្ញាកផ្អើលយ៉ាងខ្លាំងពេលដែលឃើញសង្សាររបស់ខ្លួនកំពុងតែស្និទ្ធស្នាលជាមួយមនុស្សប្រុសដទៃ។ គេបានដឹងហើយ...ពេលនេះគេជាមនុស្សល្ងង់។ អេរ៉ូកាន់តុក្កតាដើរចូលទៅក្នុងក្លឹបផឹកស្រាយ៉ាងច្រើនរហូតដល់ដេកលក់ទៅ។ម៉ោង៣ព្រឹកពួកអ្នករត់តុនៅក្នុងនោះបានដាស់អេរ៉ូឱ្យក្រោកទ្បើងព្រោះក្លឹបត្រូវបិទទ្វារ។ អេរ៉ូដើរចេញទៅទាំងដំណើរមិនត្រង់ផ្លូវ។ រហូតដល់ផ្ទះ គេក៏លង់លក់ម្តងទៀត។
ពេលភ្ញាក់ឡើងគេបានឃើញតុក្កតានោះនៅជិតគេ គេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែគេចាំបានថាពេលគេចេញពីក្លឹបក្នុងដៃគេមិនបានកាន់អ្វីមកជាមួយទេតែហេតុអ្វីតុក្កតានេះបែរជានៅជិតគេឬមួយគេបានយកវាមកគ្រាន់តែស្រវឹងភ្លេចថាយកវាមកជាមួយ? កំពុងតែគិតស្រាប់តែសម្លេងទូរសព្ទរោទ៍កាត់ផ្តាច់ការគិតរបស់អេរ៉ូ។ គេឈប់គិតហើយក៏ដើរទៅលើកទូរសព្ទ
«អាឡូ នរណាគេនឹង?»
«អេរ៉ូមែនអត់?»
«មានការស្អី?» គាត់និយាយពាក្យអសុរសព្រោះតែសំឡេងខ្សែទូរស័ព្ទម្ខាងទៀតជាមនុស្សដែលគេស្អប់មិនចង់ឮសំឡេង និងមិនចង់នឹងឃើញមុខឡើយ។
«យប់មិញអូនខលទៅម៉ិចក៏មិនលើក ដឹងអត់យប់មិុញជាថ្ងៃអី?»
«ក្រែងមានប្រុសម្នាក់នោះកំដរហើយចាំបាច់មករកអាម្នាក់នេះធ្វើអីទៀត ! ដាច់គ្នាទៅឈប់Callមកទៀត!»។
ថារួចគេចុចបិទទូរសព្ទដោយមិនប្រាប់ភាគីមួយម៉ាត់។
គេងាកមកមើលតុក្កតាដែលដេកនៅលើគ្រែហើយនិយាយតែម្នាក់ឯង :
«តុក្កតា!មានតែឯងទេដែលនៅក្បែរខ្ញុំយប់មិុញ ដូច្នេះខ្ញុំសម្រេចថាមិនបោះឯងចោលទេ,» និយាយរួចគេក៏លើកវាមកកាន់។ អេរ៉ូមានអារម្មណ៍ថាភ្នែកតុក្កតានេះទន់ភ្លន់មិនដូចតុក្កតាដែលគេធ្លាប់ឃើញទេ តែយ៉ាងណាក៏ដោយដឹងត្រឹមថាពេលនេះគេចូលចិត្តតុក្កតានេះណាស់។
តាំងពីតុក្កតានេះមកនៅក្នុងផ្ទះនេះ ផ្ទះទាំងមូលបានផ្លាស់ប្តូរ.... ពេលខ្លះអេរ៉ូមិនបានគេងដណ្តប់ភួយទេតែពេលភ្ញាក់ឡើងគេបែរជាកំពុងដណ្តប់ភួយទៅវិញ។
ពេលខ្លះគេបើកបង្អួចចោលរួចទៅគេងតែពេលភ្ញាក់ឡើងបង្អួចក៏បិទហើយនៅខាងក្រៅមេឃកំពុងភ្លៀង។
គេចាប់ផ្តើមគិតថាខ្លួនឯងស្រមើស្រមៃ។
ថ្ងៃអាទិត្យ, អេរ៉ូមិនទៅធ្វើការទេ គេបានឃើញតុក្កតាមានស្នាមប្រលាក់ធូលីគេក៏កាន់វាយកទៅសម្អាតរួចក៏យកវាទៅហាលតែមិនទាន់ទៅដល់កន្លែងហាលផងស្រាប់តែអេរ៉ូជំពប់ជើងនឹងដំុថ្មដួលត្រូវដៃស្រក់ឈាមប្រលាក់ត្រូវតុក្កតា។ េឃីញដូចនេះ, អេរ៉ូប្រញាប់ក្រោកឡើងជូតឈាម និងរើសតុក្កតានោះមកសម្អាតម្តងទៀត។ ពេលយប់ឡើងគេក៏ទៅយកតុក្កតាដែលហាលស្ងួតចូលមកផ្ទះវិញ។
ថ្ងៃអាទិត្យ, អេរ៉ូមិនទៅធ្វើការទេ គេបានឃើញតុក្កតាមានស្នាមប្រលាក់ធូលីគេក៏កាន់វាយកទៅសម្អាតរួចក៏យកវាទៅហាលតែមិនទាន់ទៅដល់កន្លែងហាលផងស្រាប់តែអេរ៉ូជំពប់ជើងនឹងដំុថ្មដួលត្រូវដៃស្រក់ឈាមប្រលាក់ត្រូវតុក្កតា។ េឃីញដូចនេះ, អេរ៉ូប្រញាប់ក្រោកឡើងជូតឈាម និងរើសតុក្កតានោះមកសម្អាតម្តងទៀត។ ពេលយប់ឡើងគេក៏ទៅយកតុក្កតាដែលហាលស្ងួតចូលមកផ្ទះវិញ។
ព្រឹកឡើង, អេរ៉ូរៀបចំខ្លួនទៅធ្វើការតាមធម្មតា។ តែពេលគេចេញទៅក៏នឹកឃើញថាភ្លេចឯកសារនៅផ្ទះដូចច្នេះត្រូវត្រលប់ទៅយកវិញ។ បើកទ្វារភ្លាមស្រាប់តែមានមនុស្សស្រីម្នាក់នៅក្នុងផ្ទះរបស់គេកំពុងតែគេងលើសាឡុងក្បែរតុក្កតា។ ឃើញបែបនេះអេរ៉ូស្រែកសួរទៅមនុស្សស្រីម្នាក់នោះ :
«ហេ!នាងជាអ្នកណានឹងចូលមកក្នុងផ្ទះខ្ញុំមានបំណងស្អី?» គាត់ស្រែករួចមនុស្សស្រីម្នាក់នោះភ្ញាក់ជាខ្លាំង។
«ហេតុអីលោកមើលខ្ញុំឃើញ!?»នាងនិយាយទាំងរន្ធត់។
«មនុស្សបិុនណាណីខ្ញុំមើលអត់ឃើញមែន? ឆ្គួតណាស់!នាងចូលមកធ្វើស្អីប្រាប់អោយត្រង់មកប្រហែលជាខ្ញុំមិនប្តឹងប៉ូលីសទេ»
«បើខ្ញុំប្រាប់ត្រង់ប្រហែលជាលោកមិនជឿទេមើលទៅ,» នាងនិយាយទាំងមុខស្រពោន។
«មានរឿងអីដែលខ្ញុំត្រូវមិនជឿ?»
«បើខ្ញុំប្រាប់លោកថាខ្ញុំជាតុក្កតារបស់លោកជឿទេ?»
«នាងឡប់មែនទេនិយាយឆ្កួតចឹងនាងជាមនុស្សមិនមែនតុក្កតាទេ»
«ខ្ញុំជាវិញ្ញាណនៅក្នុងតុក្កតានោះ,» ថារួចនាងចូលទៅក្នុងតុក្កតា។
«ចប់ហើយខ្ញុំ ខ្មោច!!!» ដួលទៅលើដីសន្លប់បាត់ស្មារតី។
ពេលដឹងខ្លួនឡើងគេកំពុងតែគេងនៅលើគ្រែ អេរ៉ូទៅខាងស្តាំក៏ឃើញបេឡា។
«លោកយ៉ាងមិចហើយ?»
«ខ្ញុំអត់អីទេ....» អេរ៉ូនិយាយទាំងបេះដូងចង់លោតចេញមកក្រៅ។
«លោកខ្លាចខ្ញុំធ្វើអី ខ្ញុំមិនអាក្រក់ទេ!»
«នាងជាខ្មោចមិនអោយខ្លាចមិចនឹងកើត ទទួលយកមិនទាន់បាន!»
«ចឹងខ្ញុំចេញទៅហើយ» បេឡារៀបនឹងដើរចេញហើយស្រាប់តែសំឡេងមួយបន្លឺឡើង។
«តើនាងឈ្មោះអីដែរ?»
«បេឡា.....»
«ហេតុអីនាងនៅក្នុងតុក្កតា?»
«ខ្ញុំស្លាប់ទាំងដៃកាន់វា ឈាមខ្ញុំមួយដំណក់ស្រក់លើតុក្កតាបានជាខ្ញុំត្រូវនៅក្នុងតុក្កតានេះ»។
«ខ្ញុំជួបខ្មោចភ្លាមៗចឹងទទួលយកអត់បានសំុទោសដែលនិយាយខ្លាំងៗដាក់នាង...។»
«មិនអីទេ.......លោកសម្រាកទៅខ្ញុំចេញទៅក្រៅ»
ពីមួយថ្ងៃទៅមួយថ្ងៃពួកគេកាន់តែចូលចិត្តគ្នាបេឡាបាននិយាយពីមូលហេតុស្លាប់របស់នាងប្រាប់អេរ៉ូទំនាក់ទំនងកាន់ជិតស្និទ្ធបន្តិចម្តងៗរហូតដល់ថ្ងៃមួយអេរ៉ូក៏សម្រេចចិត្តសារភាពប្រាប់ទៅបេឡា។
«បេឡាខ្ញុំមានរឿងមួយចង់ប្រាប់!»
«រឿងអី?»
«អើ.....បិទភ្នែកសិនបានអត់?»
«ចាស បាន»
អេរ៉ូបានខ្សឹបប្រាប់បេឡា។
«ខ្ញុំស្រលាញ់នាង!» រួចក៏ថើបបេឡា។
នាងមុខឡើងក្រហម។
នាងមុខឡើងក្រហម។
«ខ្ញុំក៏ស្រលាញ់លោកដែរ គឺ គឺ តាំងពីថ្ងៃដែលលោកយកខ្ញុំមកផ្ទះ និងមើលថែខ្ញុំម៉្លេះ!»
ចាប់ពីថ្ងៃនោះមកពួកគេស្រលាញ់គ្នាណាស់។ រាល់ព្រឹកបេឡាតែងតែធ្វើកិច្ចការនៅក្នុងផ្ទះ ធ្វើអាហារពេលព្រឹកឱ្យមុនគេទៅធ្វើការ។
យប់មួយគេនាំបេឡាទៅដើរលេងដោយជិះម៉ូតូ ស្រាប់តែមានឡានស្រវឹងមួយជិះមកបុកម៉ូ៉តូគេធ្វើឱ្យអេរ៉ូដួលសន្លប់នៅលើថ្នល់ទាំងដៃនៅកាន់តុក្កតា។
មនុស្សជាច្រើនបានមកមើលគ្រោះថ្នាក់នេះអ្នកខ្លះតេហៅឡានពេទ្យ។ ទៅដល់មន្ទីរពេទ្យគេរុញអេរ៉ូចូលបន្ទប់សង្គ្រោះបន្ទាន់១ម៉ោងក្រោយសាច់ញាតិអេរ៉ូក៏មកដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ថាអេរ៉ូត្រូវរបួសខ្លាំងឥឡូវសន្លប់មិនដឹងខ្លួនទេទាល់តែពឹងលើជំនឿចិត្តគេខំប្រឹងដោយខ្លួនឯងទើបគេអាចដឹងខ្លួន។ បេឡាឈរក្បែរនោះពេលឮហើយទឹកភ្នែកក៏ហូរ.....តែគ្មាននរណាឃើញបេឡានោះទេ។ នាងដើរទៅក្នុងបន្ទប់ដែលអេរ៉ូកំពុងតែគេងលក់ដាស់មិនក្រោក។
«ទោះជាលោកបែបនេះក៏ដោយក៏ខ្ញុំនៅកំដរលោករហូតដល់ថ្ងៃដែលលោកក្រោកឡើងវិញដែរខ្ញុំនឹងនៅក្បែរលោករហូតពួកយើងមិនបែកគ្នាទេ ហើយក្តីស្រលាញ់យើងទាំងពីក៏មិនបាត់បង់ទៅណាដែរ!»។
រៀងរាល់ថ្ងៃ, បេឡាតែងតែនិយាយរឿងនេះរឿងនោះឱ្យអេរ៉ូស្តាប់ទោះគេមិនតបនឹងនាងក៏ដោយ តែនាងដឹងថាគេប្រាកដជាស្តាប់ឮនាងនិយាយហើយថ្ងៃណាមួយគេនឹងនិយាយតបមកនាងវិញជាមិនខាន៕
ដោយ Horror Night
No comments:
Post a Comment