<<ហេតុអ្វីសម្លាប់ខ្លួន???>>

អត្ថបទ
ធារី គឺជានិស្សិតឆ្នាំទី ២ នៃសាកលវិទ្យាល័យមួយនៅ ក្រុងសៀមរាប ហើយក៏ជា អតីតសិស្សឆ្នើមនិទេស A កាលនៅរៀននៅវិទ្យាល័យ ព្រៃទទឹង ដែលស្ថិតនៅខេត្តកំពង់ចាម។
( រឺង រឺង ៗ ㆡㆡ សម្លេងជួងបន្លឺឡើង )
អីគេ ! គេវាយជួងហើយធ្វើលំហាត់មិនទាន់បានអីផង ដល់ម៉ោងចូលរៀនបាត់។ (ធារី និយាយ)
បន្ទប់មកនាងក៏រៀបចំសៀវភៅ នឹង កំព្យូទ័រយួរដៃរបស់នាងចូលទៅក្នុងកាតាប ហើយក៏ដើរសំដៅទៅហាងលក់ភេសជ្ជ:ដែលនៅក្នុងសាកលវិទ្យាល័យរបស់នាងតាមទំលាប់ចាស់របស់នាង ព្រោះជារៀងរាល់ថ្ងៃនាងតែងតែទិញ Hot milk Cafe ហើយវាក៏ជាភេសជ្ជ:ដែលនាងចូលចិត្តជាងគេដែល។
សួស្ដី! ធារី នេះជាភេសជ្ជះដែលឯងចូលចិត្តបងបានរៀបចំវារួចហើយ ព្រោះបងដឹងថាអូនឯងចូលចិត្តវា។ ( សម្ដីរបស់ រចនា ដែលជាម្ចាស់ហាងលក់ភេសជ្ជ: )
ចាស! អគុណបងស្រីដ៏ស្រស់ស្អាត មានតែបងទេដែលយល់ចិត្តខ្ញុំជាងគេ (ធារី និយាយជាមួយសំឡេងដ៏ពិរោះ និង កាយវិការ ដ៏ ក្រមេចក្រមើម របស់នាង)
រចនា : រចនាសើចហើយក៏និយាយ ធំហើយនៅចរិកដូចកូនក្មេងទៀត។
( ភ្លាមៗនោះ ធារី ក៏ទំលាក់ទឹកមុខស្រពោនភ្លាម )
រចនា: រចនាឃើញបែបនោះក៏សួរ តើអូនឯងមានរឿងអីមែន?
ធារី: អត់កើតអីទេបង គ្រាន់តែលឺសម្ដីបងអំបាញ់មិញនឹង ខ្ញុំបាននឹកដល់ម៉ាក់ប៉ារបស់ខ្ញុំ ព្រោះពួកគាត់តែងតែនិយាយបែបនេះ។
រចនា: បើនឹកអូនគួរតែទៅលេងពួកគាត់ទៅ។
ធារី: ក៏ចង់ទៅដែល តែជាប់រៀនណាបង។
( ក្រោយពីជជែកគ្នាមួយសន្ទុះ ធារីក៏ដើរទៅថ្នាក់ រៀនរបស់នាងដែលនៅជាន់ទី ៣ )
ហួស ១៥ នាទី ហើយដល់ថ្នាក់មិនដឹងថាអ្នកគ្រូស្ដីអោយ រឺ អត់ទេ រវល់តែនិយាយភ្លេចមើលម៉ោង ។ (ដើរបណ្ដើររអ៊ូបណ្ដើរ)
[ ធារី ជាអ្នកនៅខេត្តកំពង់ចាមហើយមិត្តភក្ភិចាស់ៗរបស់នាងកាលនៅវិទ្យាល័យ សុទ្ធតែទៅរៀនបន្តនៅឯភ្នំពេញ មានតែនាងទេដែលមករៀននៅសៀមរាប ទើបធ្វើអោយនាងមិនសូវមាន មិត្តភក្ភិជិតស្និទ្ទ ហើយភាគច្រើននាងទៅណាមកណាតែម្នាក់ឯង ]
( ផ្លូវទៅថ្នាក់របស់ធារី គឺឆ្លងកាត់អាងហែងទឹករបស់សាលាដែលជាកន្លែងជួបជុំគ្នារបស់ពួកប្រុសៗ)
<សក់វែង ភ្នែកធំៗ បបូរមាត់តូច រាងស្រឡូន និយាយពីសាច់វិញឡើងស ហើយរៀនពូកែទៀត នេះហើយជានារីអញប្រាថ្នា > <វើយៗ ! របស់អញទេ> < ពួកហែងកុំប្រកែកគ្នា បន្តិចទៀតនាងប្រាកដជាក្លាយជាសង្សារបស់អញហើយ រឿងរៀនអញអាចចាញ់គេ តែរឿងញ៉ែស្រីអញមិនអាចចាញ់ទេ វើយ!>
( នេះជាសម្ដីរបស់ពួកប្រុសៗ ដែលនិយាយគ្នា មាន: ពិសិទ្ធ ឡុង ដារ៉ មានតែ សីហា ទេដែលមិនមាត់សម្បីតែមួយមាត់ហើយសម្លឹងទៅខាងផ្សេង ព្រោះក្នុងចំណោមក្រុមពួកគេ សីហា គឺសុភាពជាងគេ )
(សំរឹបជើងរបស់ធារីដែលកំពុងតែដើរទៅកាន់ថ្នាក់ ស្រាប់តែឈប់ដោយសារសម្ដីរបស់ ពិសិទ្ធ)
ពិសិទ្ធ: សួស្ដីស្រីស្អាត!។
ធារី: មិននិយាយអ្វីទាំងអស់ គ្រាន់តែសម្លក់មុខ ពិសិទ្ធ រួចបន្តដំណើរទៅមុខទៀត ។
[ ធារី មិនត្រឹមតែរៀនពូកែទេ ហើយសម្រស់វិញក៏
ស្អាតដាច់គេដែល មុខស្រទន់ ស្បែកស សក់វែង
ដៃជើងស្រឡូន រាងខ្ពស់ ភ្នែកធំៗ មាត់ពណ៏ស៊ី
ជម្ពូរ សម្លេងពិរោះ.......។ មានមនុស្សប្រុសជាច្រើនដែលតាមស្រឡាញ់នាង ដោយសារតែបែបនេះហើយទើបនាង មានភាពអំណួតទៅលើខ្លួនឯង ហើយមិនដែលសូវខ្វល់ពីអ្នកដទៃ ]
[ ពន្លឺរស្មីនៃព្រះអាទិត្យរះដូចពណ៍មាស ដែលកំពុងចែងចាំងឡើង ឆ្លុះចូលតាមបង្អួចហើយមានខ្យល់ត្រជាក់បកមកផាយផាត់យ៉ាងរំភ់ើយ ចូលមកក្នុងគេហដ្ឋានដែលមានផ្ទៃខាងក្នុងពណ៍ផ្ទៃមេឃ លាយជាមួយពណ៍ផ្កាឈួកស្រាល ប្រកបទៅដោយការរៀបចំដែលមានរបៀបរៀបរយ ដែលឆ្លុះបញ្ចាំងថ្លៃថ្នូរ នោគឺជាផ្ទះរបស់ ធារី នាងក៏ជាមនុស្សស្រីរឹងមាំម្នាក់ផងដែល ដែលអាចមករស់នៅឆ្ងាយពី ឳពុក ម្ដាយ បាន ]

ធារី: ផ្ទៃមេឃពណ៍ខៀវ លាយជាមួយសត្វស្លាបហោះពៀសពេញ ជាមួយនឹងខ្យល់អាកាសបរិសុទ្ធ ថ្ងៃនេះអាកាសធាតុអ្វីក៏ល្អមេស ។( ធារីបាននិយាយ )
( អារម្មណ៍កំពុងតែហោះហើរជាមួយនឹងធម្មជាតិស្រាប់តែ..... ទឺតៗ ទឺតៗ សម្លេងម៉ោងរោទ៍ )
ធារី: កំពុងតែចូលអារម្មណ៍ផងមករោទ៍អីនៅពេលនេះ តែថ្ងៃនេះខ្ញុំក្រោកលឿនជាងម៉ោងរោទ៍ អា* ថ្ងៃនេះជាថ្ងៃអាទិត្យ ខ្ញុំត្រូវហាត់ប្រាណផង (និយាយបណ្ដើរក៏ចូលទៅបន្ទប់ទឹក ហើយរៀបចំខ្លួនយ៉ាងប្រញាប់ប្រញារ)
[អាវយឺតពណ៍ស ខោខ្លីពណ៍ខ្មៅ ជាមួយនឹងស្បែកជើងប៉ាតាពណ៍ស វាសាកសមជាមួយនឹង ធារី ហើយវាជារបៀបតែងខ្លួនរបស់នាង ពេលទៅរត់ហាត់ប្រាណ]
(អូយជាសម្លេងស្រែករបស់ ធារី)
ធារី : អួយ! លោកអែងរត់មិនចេះមើលទេអី។ (និយាយទាំងខឹង)
[ធារី បានរត់បុកជាមួយបុរសម្នាក់ដែលមានសក់ពណ៍ប្រផះលាយជាមួយពណ៍ខ្មៅ មិនសូវចេះនិយាយច្រើន គឺសីហា ]
(សីហា បានបន្តការហាត់ប្រាណទៅមុខទៀតដោយមិនខ្វាយខ្វល់ពី ធារី ទាល់តែសោះ)
ធារី: មនុស្សស្អីគ្មានសុជីវធម៍បន្តិចសោះ ថ្ងៃនេះខ្ញុំពិតជាសយមែនទែនដែលបានជួបមនុស្សដូចគល់ឈើបែបនេះ។
ភាគ ២
កន្លងអស់រយះពេល ៤ សប្ដាហ៍ការបញ្ចប់ការសិក្សានៃឆ្នាំទី២ ក៏ចូលមកដល់សាលាក៏បានធ្វើកម្មវិធីអបអរសាទដល់និស្សិតឆ្នើមប្រចាំសាលាដូចឆ្នាំមុនៗដែរ។ (ហើយការជួបជុំនេះគឺសម្រាប់តែនិសិ្សតឆ្នាំទី២ ប៉ុណ្ណោះ)
ឡុង: ពួកហែងនៅសល់តែ ១ អាទិត្យទៀតទេដល់ ថ្ងៃជូនរង្វន់ដល់សិស្សពូកែ ឆ្នាំទី២ ហើយវើយ!
ដារ៉ា: (ដារ៉ាលាន់មាត់ ) អើ មែនតាស៎។
ពិសិទ្ធ: (គិតមួយសន្ទុះក៏និយាយ )វាជាឩកាសល្អសម្រាប់សុំ នារីស្រស់ស្អាត ធារី ធ្វើជាសង្សាហើយ អញមានគម្រោង.....(និយាយមិនទាន់ចប់ផងដារ៉ាក៏និយាយកាត់) កុំដេកស្រមៃទាំងថ្ងៃអីវើយ ជាមួយគ្នានេះដែលឡុងក៏បាននិយាយសួរកសីហា
ឡុង: សីហាយូរមកម្លេះថ្ងៃនឹង?
[ពួកគេទាំង ៤ នាក់នៅបន្ទាប់ជាមួយគ្នា តែសីហាមិនសូវជាបាននៅទេ ព្រោះសីហារវល់នៅឯក្រៅដោយសារតែគ្រួសារគេមិនសូវធូធារ ទើបសីហាត្រូវសិក្សាផងធ្វើការផងរហូតដល់យប់ជ្រៅទើបត្រលប់មកបន្ទាប់វីញុ]
(រយះពេលមួយអាទិត្យក៏បានមកដល់)
[កម្មវីធីសាលាជិតចាប់ផ្ដើម និស្សិតឆ្នាំទី២ ទាំងអស់បានមកដល់អស់ហើយនៅតែពិសិទ្ធម្នាក់ទេដែលកំពុងរៀបចំខ្លួនយ៉ានសង្ហា និង ទិញកាដូព្រោះគេគិតរួចហើយថានឹងសុំស្រឡាញ់ធារីអោយបាន]
(អា* សម្លេងស្រែករបស់ ធារី ដែលរអិលវិសនឹងដួលតែត្រូវបានសីហាទប់ទាន់)
ធារី: អោយតាជួបលោកឯងពេលណាគឺដឹងតាសយហើយ។
(សីហា ក៏ដើរចេញទាំងមិននិយាយអ្វីទាំងអស់ តែបែជាគិតក្នុងចិត្តថា ខំជួយគេហើយបែរជាត្រូវគេស្ដីអោយទៀត)
(ពេលវេលានៃការប្រកាសលទ្ធផងនិស្សិតឆ្នើមក៏បានមកដល់)
សម្លេងមេក្រូ ពន្លឺឡើង និស្សិតឆ្នើមនៃឆ្នាំទី២ គឺ ពេជ្រ...ពេជ្រ ធារី
ធារី បានដើរទៅយករង្វន់និងបត្រសរសើរជាមួយនឹងសម្លេង ទះដៃអបអរសាទរ
លោកគ្រូនាយកសាលាក៏បានប្រកាសឈ្មោះនិស្សិតផ្សេងៗទៀតរហូតដល់ឈ្មោះ សីហា
[គ្រាប់គ្នាភ្ញាស់ផ្អើលដែលសីហា អាចក្លាយជានិស្សិតឆ្នើដែរ ជាពិសេសគឺ ធារី]
(ធារី ក៏បាននិយាយក្នុងចិត្ត ស្អីគេ សីហា! គ្រូហៅច្រលំឈ្មោះទេដឹង ប្រហែលជាលួចមើលគេនៅពេលប្រឡងហើយទើបបានជាប់ជានិស្សិតឆ្នើម ហ*)
[កំពង់តែរីករាយនឹងការញុាំអាហារជុំគ្នា ស្រាប់តែលឺសម្លេងក្មេងស្រីម្នាក់ស្រែកអោយជួយ ពីកន្លែងអាងហែលទឹករបស់សាលា ]
ជួយផង! ជួយផង!
ពេលនោះមនុស្សគ្រាប់គ្នាក៏សំដៅទៅរកកន្លែងលឺសម្លេងនោះ
សម្លេងមនុស្សលោតទឹក លឺសូរ ព្រោង
គឺ សីហា បាន ជួយសង្រោះក្មេងនោះទាន់ពេលកុំអីនាងស្លាប់បាត់ហើយ
ខ្លួន សីហា ទទឹកជោគ តែបែរជាមើលទៅហាក់មានមន្តសេ្នហ៍ធ្វើអោយ ធារី ចាប់អារម្មណ៍
គេគ្រាប់គ្នាសរសើរ សីហា ពេញៗ មាត់
ឯ ធារី វិញក៏ហាក់ដូចជាប្រែការគិតលើ សីហា ផងដែរ ធ្លាប់គិតថា សីហា ជាក្មេងពាល និង ជាមនុស្សមិនល្អ បែរជាយល់ថា សីហា ជាសុភាពបុរស គ្រាន់តែរាងស្ងប់ស្ងាត់បន្តិច
តាមការពិតទៅ សីហា ក៏មានចិត្តលួស្រឡាញ់ ធារី ដែរប៉ុន្តែគេមិនបង្ហាញអោយនណារដឹង ព្រោះតែគេគិតថាមិនអាចទៅរួច ហើយរូបគេក៏មិនសូវពិនខាងរឿងស្នេហាផង
[កម្មវីធីជិតបញ្ចប់ និស្សិតបានចេញត្រឡប់ទៅផ្ទះបណ្ដើរៗ នៅសល់តែ សីហា អង្គុយសម្ងួតខោអាវនៅឯជ្រុងម្ខាងនៃសាលា]
ធារី ឃើញដូចនោះក៏គិតក្នុងចិត្ត ចង់ទៅសំទោស សីហា ព្រោះខ្លួនបានស្រែកថាអោយគេ
គិតមួយសន្ទុះធំ ទំរាំតែដាច់ចិត្តដើរទៅ ព្រោះថា ធារី មិនដែលធ្លាប់សុំទោសនណារម្ដងឡើយ
(ដើរទៅរៀបនឹងដល់ហើយតែបែជាត្រូវអាក់ខានដោយសារពិសិទ្ធ)
ពិសិទ្ធ: ធារី ខ្ញុំមានរឿងមួយចង់ប្រាប់ ខ្ញុំស្រឡាញ់ ធារី យូរហើយ រាល់ថ្ងៃខ្ញុំដេកក៏នឹក អង្គុយក៏នឹក គិតដល់ ធារី គ្រាប់ពេល ធ្វើជាសង្សាខ្ញុំបានទេ?
ពិសិទ្ធ និយាយបណ្ដើរលុតជង្គង់បណ្ដើរ ព្រមទាំងហុចការដូ ជូន ធារី ទៀតផង
សីហា ឃើញបែបនោះក៏ដើរចេញត្រឡប់ទៅបន្ទាប់វិញ
(ចំណែកឯ ធារី មិនចាំបាច់គិតច្រើនក៏និយាយបដិសេធទៅកាន់ពិសិទ្ធ )
ធារី: សុំទោស ខ្ញុំមិនបានស្រឡាញ់លោកទេ(និយាយហើយក៏ដើរចេញទាំងអារម្មណ៍មិនល្អ)
(ក្រោយបញ្ចប់ការសិក្សាឆ្នាំទី២ និស្សិតទាំងអស់មានរយះពេលសម្រាក៣សប្ដាហ៍)
បង ខ្ញុំបានលួចស្រឡាញ់នារីម្នាក់ តែ....ខ្ញុំគិតថាមិនអាចទៅរួចទេបង ហើយមិត្តរបស់ខ្ញុំក៏ស្រឡាញ់នាងដែរ នេះជាសម្លេងរបស់បុរស សក់ប្រផះ មិនសូវចេះនិយាយស្ដី គឺ សីហា
[អាចនិយាយថាជានិស្ស័យក៏ថាបាន ព្រោះគ្រាប់ពេលសីហាពិបាកចិត្ត គឺតែងតែមកនិយាយប្រាប់ រចនាដែរជាម្ចាស់ហាងលក់ភេសជ្ជ: ដោយសីហា មិនបានដឹងថា រចនា ស្គាល់ ធារី នោះទេ]
រចនា ចុះប្អូនបានសារភាពប្រាប់នាងហើយ រឺ នៅ?
សីហា: នៅទេបង
រចនា: មិនទាន់សារភាពផងមិចក៏ដឹងថានាងមិនយល់ព្រម
សីហា: បងស្គាល់ចារឹកខ្ញុំស្រាវ់ហើយ រឿងចឹងៗខ្ញុំមិនចេះទេ
រចនា: ឳឡូវចេះ កុំទាន់អាលចុះចាញ់អី ចាំបងជួយធ្វើអោយប្អូន នឹង គេបានជួបគ្នាតែពីរនាក់
សីហា: តែ....បង.....ខ្ញុំមិនហ៊ាន...ខ្លាច....
រចនា: កុំតែ ស្ករ ច្រើនពេកជឿបងទៅប្អូនជាមនុស្សល្អ គេប្រាកដជាមើលឃើញហើយ
(បន្ទាប់ពីនិយាយគ្នាមួយសន្ទុះមកសីហា ក៏លា រចនា ព្រោះដល់ម៉ោងធ្វ់ើការ)
ទឹកមុខ សីហា ដែលមិនធ្លាប់ញញឹម ក៏ចាប់ផ្ដើមញញឹមទាំងមានក្ដីសង្ឃឹម
(ក៏ដូចជាការគ្រោងទុករបស់ រចនា ផែការរបស់រចនា ក៏បានសម្រេចពួកគេក៏បានជួបគ្នាតែពីរនាក់
អង្គុយញាំអី ជាមួយ ធារី បានមួយសន្ទុះ សីហា ក៏ដាច់ចិត្តសារភាព)
សីហា: ខ្ញុំ....គឺ..នែ មានរឿងលាក់ក្នុងចិត្តមួយចង់សារភាព គឺ ខ្ញុំចូលចិត្ត .. គឺ អត់ទេ គឺ ខ្ញុំ មិនបានស្អប់ធារី ទេ គឺ ខ្ញុំ អ៎ នែ....
ធារី និយាយ មនុស្សប្រុសអីគ្រាន់តែសារភាពស្នេហ៍បុិននឹងក៏មិនចេះដែរ មិនបាច់និយាយច្រើនទេ បងរចនា បានប្រាប់ខ្ញុំអស់ហើយ។
សីហា ក៏ លាន់មាត់ បងរចនានេះមិនស្មោះត្រង់ទាល់តែសោះ
ធារី: ធារីនិយាយមិចសារភាពហើយ រឺ ថាស្រឡាញ់ខ្ញុំ ?
(ទឹកមុខសីហាឡើងក្រហម )
ធារីនិយាយបន្ត
ធារី: ខ្វះកន្លែងណាស់ រឺ បានជាណាត់ខ្ញុំមកជួបនៅ Net បែបនេះមិនដែរមើលរឿងភាគស្នេហាទេ រឺ គ្មាននណារគេធ្វើបែបនេះទេ មិនចេះ រ៉ូមេទិច អីសោះ។
លឺបែបនេះទឹកមុខសីហាក៏រាងស្រពោន រួចក៏សួរធារី
សីហា: អីចឹងតើអ្នកនាងយល់ព្រមទេ?
ធារី: គ្មានផ្លូវទេ
(សីហា ទំលាក់ទឹកមុខចុះ)
ដោយឃើញបែបនោះធារី ក៏ និយាយ
ធារី: បើលោកមិនទាន់សុំខ្ញុំស្រឡាញ់ផង តើអោយខ្ញុំយល់ព្រមយ៉ាងមិច?មនុស្សអីដូចគល់ឈើបែបនេះ(ធារីនិយាយជាមួយទឹកមុខអៀនបែបមនុស្សស្រី)
បានលឺបែបនេះសីហាមិនបង្អង់យូរក៏និយាយ
សីហា: ខ្ញុំបានលួចស្រឡាញ់អ្នកនាងយូរហើយ តើអ្នកនាងយល់ព្រមធ្វើជាម្ចាស់បេះដូងរបស់មនុស្សប្រុសគល់ឈើម្នាក់នេះទេ?
ធារី: ចាស៎ ខ្ញុំយល់ព្រម តែលោកត្រូវសន្យាថា ស្រឡាញ់ខ្ញុំរហូត ហើយត្រូវខំរៀនលឺអត់?
សីហា: បាទខ្ញុំយល់ព្រមគ្រាប់លក្ខខណ្ឌរបស់ធារីទាំងអស់
សាសងគ្នាបានមួយសន្ទុះ ផ្ទៃមេឃក៏ប្រែជាងងឹតស្រអាប់ ខ្យល់បក់មកល្វើយៗតែត្រជាក់

សីហា: តើអូនរងាទេ?
ធារី: មិនរងាទេអោយតែមានបងនៅក្យែរគឺកក់ដៅខ្លាំងណាស់។
[ពួកគេនិយាយបណ្ដើរសាសងគ្នាបណ្ដើរ ភាសាស្នេហាដ៏ផ្អែមល្ហែម ក្រោមពន្លឺព្រះច័ន្ទ លាយជាមួយនឹងតំណក់ទឹកភ្លៀងតិចៗ រាប់ លានតំណក់ មើលទៅពិតជា រ៉ូមេទិច មែនទែន]
( ហេតុអ្វីសម្លាប់ខ្លួន? តើមានរឿងអថកំបាំងអ្វីនៅក្នុងសាច់រឿងនេះ មនុស្សគ្រាប់គ្នាសុទ្ធតែចង់រស់អោយបានយូរអង្វែង ចុះហេតុអ្វីបានជាទៅបញ្ចប់ជិវីតដោយការ ចងក លោតពីលើអគារ .. ?តើអ្នកដឹងទេមានវិញាណខ្លះនៅក្បែរខ្លួនយើងតែយើងមិនដឹង បើចង់ដឹងថាជិវិតពួកគេនឹងទៅជាយ៉ាងកុំភ្លេចរង់ចាំមើលភាគ ៣ បន្តទៀត)
ភាគ៣
ជិវិតពួកគេសុខសាន្តរហូត រហូតដល់មានថ្ងៃមួយ.......
នារីម្នាក់ដ៏ស្រស់ស្អាត ជាកូនអ្នកមាន ហើយជាសិស្សពូកែបានយកកាំបីតចាក់សម្លាប់ខ្លួនដោយគ្មានមូលហេតុ
ហេតុអ្វីបានជានាងសម្លាប់ខ្លួន?ឯងទៅវិញទាំងដែលជាកូនអ្នកមាន រូបសម្រស់ក៏ស្អាត រៀនក៏ពូកែទៀត ហេតុអ្វីបានជាគិតអីឆ្គួតៗបែបនេះ គួរអោយស្ដាយខ្លាំងណាស់មិនគួរណាបែបនេះទេ ទោះបីជាខ្ញុំមិនមែនជាកូនអ្នកមាន តែខ្ញុំមិនដែលគិតអីឡប់បែបនេះទេ ។ (ធារី និយាយតែម្នាក់ឯងនៅពេលនាងបានអានកាសែតពត៍មានមួយ នឹង ជាមួយទឹកមុខដែលងឿឆ្ងល់នៅរឿងដែលមិនគួរអោយជឿបែបនេះ)
ធារី: មិនដឹងជាពត៍មានឆ្គួតឡប់អីទេ ឈប់មើលហើយ ប្រហែជាអ្នកពត៍មាននឹងចេះតែសរសេរដើម្បីអោយតែ គេចាប់អារម្មណ៍នឹងពត៍មានសម័យនេះទុកចិត្តមិនបានសោះ ។( គ្រាន់តែនិយាយចប់ភ្លាមស្រាប់តែមានខ្យល់មកពីណាក៏មិនដឹង មកប៉ះខ្លួនរបស់ធារី)
ធារី: ខ្យល់អីក៏ត្រជាក់ម្លេះ ខ្ញុំបានបិទបង្អួចអស់ហើយ តើខ្យល់មកតាមណា?កំពុងតែឆ្ងល់ស្រាប់តែកាត់ផ្ដាច់ទៅវិញដោយសារតែសម្លេងទូរស័ទ្ទរោទ៍ ធារី ក៏ ឈប់គិតពីរឿងនោះក៏ប្រញាប់ទៅលើកទូរស័ទ្ធព្រោះតែជាលេខរបស់មនុស្សសំខាន់របស់ខ្លួន
ធារី: Hello បង
សីហា: រៀបចំខ្លួនរួចហើយរឺនៅព្រះនាងតូចរបស់បង
ធារី: រួចហើយទេវបុត្ររបស់អូន
សីហា: ក៏សើច! អីចឹងចុះមកបងកំពុងចាំនៅខាងក្រោម
ធារី មិនបានដឹងនោះទេថាមានវិញ្ញាណដ៏គួរអោយខ្លាចមួយដែលតាមដាននាងជាប់រហូត រង់ចាំឩកាសមួយមកដល់ ធារី មិនដឹងថាមានរឿងដែលអាក្រក់គួរអោយខ្លាចដែលរង់ចាំនាងនោះទេ.....
វិសមកាលត្រូវបានបញ្ចប់
និស្សិតឆ្នាំទី២ទាំងអស់ក៏ត្រលប់មកសិក្សាដូចធម្មតាតែអ្វីដែលខុសប្លែកគឺ ធារី រៀនវេនយប់វិញ ដូចនេះ សីហា នឹង ធារី ក៏មិនបានរៀនជាមួយគ្នាទៀតដែរ
ម្ខាងការទូរស័ទ្ធ ដៃម្ខាងកាន់Milk café ដែរជាទំលាប់នាងដូចរាល់ដង ដើរសំដៅទៅកាន់ជណ្ដើរយន្ត ដល់កន្លែងទៅហើយបែរទៅជា……

នៅពេលនេះ
ភ្លើងដាច់ធ្វើអោយ ធារី ត្រូវឡើងតាមជណ្ដើរធម្មតាដើម្បីទៅដល់ថ្នាក់របស់នាងដែលនៅជាន់ទី៣
ប៉ុន្តែជណ្ដើរនឹងមិនដែរមាននណារឡើងទេគឺដោយសារតែវានៅឯចុងនៃសាលាឯណោះ ខ្យល់ត្រជាក់
ហាក់ខុសពីធម្មតា សភាពនេះកាន់តែអាក្រក់ៗទៅសាលាដ៏ស្រស់ស្អាតតែបែរជាមើលទៅហាក់គួរ
អោយខ្លាច ធារី ដើរសំដៅទៅរកជណ្ដើរដើម្បីអោយឡើងទៅដល់ថ្នាក់របស់នាង តែនាងមិនដឹងទេថា ជណ្ដើរនោះជាកន្លែងដែលវិញ្ញាណអាក្រក់នោះស្ថិតនៅ ដែលកំពង់តែរង់ចាំនាង
សុខៗ ធារី ស្រាប់តែមានអារម្មណ៍ចំលែក ហាក់ដូចជាមានអ្ខីមួយដែលសម្លឹងនាងពីទីងងឹត ធារី ជា
មនុស្សមិនចេះខ្លាចព្រោះនាងមករស់នៅឆ្ងាយពី ឳពុកម្ដាយ នាងយូរហើយតែស្រាប់តែភាពភ័យ
ខ្លាចដែរមិនធ្លាប់មានពីមុនមកក៏បានជ្រាបចូលក្នុងខ្លួននាងម្ដងបន្តិចៗ
ឈប់គិត ធារី ប្រឹងធ្វើយ៉ាងមិចអោយតែទៅដល់ថ្នាក់រឿនរបស់នាងកាន់តែលឿន
ជាន់ទីមួយ…ជាប់ទីពីរ…..ដល់ជាន់ទីបីហើយ ធារី រត់ឡើងបណ្ដើរនិយាយបណ្ដើរ

ទឹង! សម្លេងសារដែលផ្ញើរមកកាន់ទូរស័ទ្ធរបស់សីហា ថ្ងៃស្អែក ម៉ោង១២ ខ្ញុំនឹងសម្លាប់ខ្លួន!
សីហា: សើច ក្មេងតូចរបស់បងម្នាក់នេះប៉ីនលេងសើចដ៏ហើយ។ (និយាយហើយគេក៏បន្តធ្វើការរបស់គេទៀតព្រោះតែប៉ុន្មានថ្ងៃនេះការងារគេគឺមមាញឹកច្រើន ហើយគេគិតថា សង្សារបស់ខ្លួនគ្រាន់តែលេងសើចជាមួយគេប៉ុណ្ណោះ)
(មនុស្សដែលចង់សម្លាប់ខ្លួនគឺតែងតែបង្ហាញអ្នកផ្ទះគេអោយដឹង ដោយទង្វើរ រឺ សម្ដី មុនពេលដែលគេរៀបនឹងទៅសម្លាប់ខ្លួនគេតែងតែបង្ហាញកាយវិការ ប្លែកៗ នឹង និយាយ ថាខ្ញុំទៅសម្លាប់ខ្លួន រឺ ក៏និយាយលាអ្នកផ្ទះរបស់ខ្លួន ព្រោះមានវីញ្ញាណមួយដែលបញ្ជាទៅលើពួកគេអោយទៅធ្វើអតឃាត ហើយភាគច្រើនអ្នកផ្ទះរបស់ពួកគឺមិនសូវជាចាប់អារម្មណ៍នោះទេ ដោយគិតចាវាជារឿងលេងសើច ព្រោះគិតថាពួកគេមិនគួរណាសម្លាប់ខ្លួនទេ ព្រោះគេមិនមានបញ្ហាអ្វីផង)
សម្លេងសើចដ៏គួរអោយខ្លាចជាមួយនឹងមុខដ៏ឃោឃៅ សេចក្ដីស្លាប់ៗ ទីបំផុតគឺយើងមានឩកាសក្នុងការសម្លាប់នាង គ្មាននណារម្នាក់មកជួយឯងបានទេ (គឺវិញ្ញាណនោះបាននិយាយ ) ធារីបានធ្វើអតឃាតដោយខ្លួនឯងទាំងដែលចិត្តនាងមិនចង់ ទឹកភ្នែកចាប់ផ្ដើមស្រក់ ខ្សែចាប់ផ្ដើមរឹតបំពង់ករបស់នាង រឹតតឹងទៅៗរហូតដល់នាងមិនអាចដកដង្ហើមបាន ភ្នែកករបស់នាងចាប់ផ្ដើមបិទបន្ទិចម្ដងៗ……
សម្លេងទះដៃ……អបអរសាទរបស់មិត្តរួមការងាររបស់សីហា ដែលថ្ងៃនេះសីហាបានឡើងតួនាទី
អ្វីដែលដែលពិសេសទៀតនោះគឺគេបានសន្សំលុយគ្រាប់សម្រាប់ចញ្ជៀនពេជ្រទុកជូនធារីនៅថ្ងៃខួបកំណើតនាង
ថ្ងៃស្អែកជាថ្ងៃខួបកំណើតរបស់ធារី
សីហា រៀបចំខ្លួនយ៉ាងស្អាត នឹង ចញ្ជៀនពេជ្រជាការដូទុកសម្រាប់ធ្វើអោយនាងភ្ញាស់ផ្អើល
តែអ្វីៗខុសពីការគិត ក្រោយពី Call
ទៅនាងមិនលើជាច្រើនដង សីហា ក៏
សម្រេចចិត្តទៅផ្ទះរបស់នាងហើយក៏ទំលុះទ្វាចូលទៅ
ធារី…..សីហាស្រែកទាំងភាពតក់ស្លុត ហេតុអ្វីបាន!......??? អ្វីៗបានហួសពេលបាត់ទៅហើយធារីបានបាត់បង់ជីវិតបាត់ទៅហើយ
ក្រោយពីសម្លឹងមើលមុខសង្សារបស់ខ្លួនមួយសន្ទុះ សីហា ក៏ បីសពធារីឡើងទៅជាន់លើបង្អស់
ដល់ចំណុចនេះ
តើលោកអ្នកគិតថាសីហានឹងធ្វើបែបណា? ប្រសិនជាអ្នកវីញតើអ្នកនឹងធ្វើបែបណា?
បាត់បង់មនុស្សដែលខ្លួនស្រឡាញ់ស្មើរនឹងកែវភ្នែក
ជាមនុស្សដំបូងដែលធ្វើអោយយើងអាចញញឹមបានទាំងដែលសីហាមិនដែលញញឹមម្ដងសោះ
ជាមនុស្សម្នាក់ដែលតែងតែដោះស្រាយបញ្ហាជាមួយយើង លើកទឹកចិត្ត
ជាមនុស្យដែលយើងចង់បង្កើតគ្រួសារជាមួយ ផ្លូវស្នេហាកំពុងតែរលូនបែបជាមកជួបរឿងបែបនេះ ឃើញមនុស្សដែលខ្លួនស្រឡាញ់ស្លាប់នៅនឹងមុខ
ទោះជាហៅនាងយ៉ាងណាក៏នាងលែងលឺ
តើសីហាអាចទទួលយកបានទេ?មនុស្សប្រុសគល់ឈើម្នាក់ដែលមិនធ្លាប់ទទួលបានក្ដីស្រឡាញ់ពីនណារពីមុនសោះ
ជីវិតធ្លាប់តែពោពេញទៅដោយភាពងងឹតប្រែជាមានពន្លឺដោយសារមាននារីម្នាក់ឈានចូលមកជីវិតរបស់ខ្លួន
នៅសុខក៏ទៅបាត់ សម្បីតែឩកាសជូបមុខលើកចុងក្រោយក៏មិនមានសម្បីតែមួយនាទីក៏សីហាមិនចង់ឃ្លាតផង កុំថាឡើយមួយជីវិតនេះរស់គ្មាននាង
អ្នកមិនដែលមានស្នេហាពិតប្រាដកជាមិនយល់ទេថាអារម្មណ៍ពេលនេះតើពិបាកទ្រាំប៉ុនណា!
អារម្មណ៍លែងនៅនឹងខ្លួន ព្រលឹងហោះទៅបាត់ បេះដូងដូចត្រូវគេចាក់រាប់រយកាំបិត សីហាពេលនេះនៅសល់តែសំបកកាយ ងើបឈរឡើងហើយក្ដាប់ដៃយ៉ាងណែន ផាំងៗ…សម្លេងវាយជញ្ជាំង
ជញ្ជាំងពណ៍សប្រែកាយទៅជាពណ៍ក្រហមឆ្អិនឆ្អៅ
សីហាបន្ទោសខ្លួនឯងយ៉ាងខ្លាំងដែលមិនបានមើលថែធារីអោយបានឌិកដល់
បើគ្មានអូនតើអោយបងរស់នៅបែបណា?(សីហានិយាយជាមួយសម្លេងយ៉ាងខ្សោយ)


ថ្ងៃស្អែកប៉ូលីក៏ពិនិត្យមើ់លហេតុការនោះការស្លាប់របស់ពួកគេពិតជាមិនគួរអោយជឿតែបានឃើញពាក្យនៅលើជញ្ជាំង<ហេតុអ្វីសម្លាប់ខ្លួន?>
↜ ចប់↝
និពន្ធ by Admin Ha Back