តើបុគ្គលិកប្រភេទណា ទើបទទួលបានប្រាក់ខែខ្ពស់ ឫ ឡើងប្រាក់ខែលឿន?

បុគ្គលិកទី១ គាត់គិតថាគាត់ធ្វើការពេញ១សប្តាហ៍ទៅហើយ ឥឡូវនេះត្រូវការសំរាក បែជាអោយទៅចូលរួមវគ្គស្អីណាទេ អញមិនទៅទេ។

           បុគ្គលិកទី២ គាត់គិតក្នុងចិត្តថា នេះជាឱកាសល្អសំរាប់គាត់ ដើម្បីបង្កើនសមត្ថភាពមួយកំរិតទៀត។ គាត់ក៏សំរេចចិត្តប្រាប់ក្រុមហ៊ុនថា គាត់នឹងទៅចូលរួម ទោះជាគាត់ត្រូវធ្វើការងារផ្ទះជាច្រើននៅ ចុងសប្តាហ៍នេះក៏ដោយ។

តាមរយៈឧទាហរណ៍ខាងលើនេះ ទាំងអស់គ្នាប្រហែលជា ជ្រើសរើស បុគ្គលិកទី២ ។ ប៉ុន្តែ ទាំងអស់គ្នាសាកស្រម័យមើលថា បើសិនជាទាំងអស់គ្នាស្ថិតនៅក្នុង ស្ថានភាពបែបហ្នឹងពិតប្រាកដ៏ ពិតជាហត់នឹងការងារពេញ១សប្តាហ៍ទៅហើយ ពិតជាត្រូវធ្វើការងារផ្ទះជាច្រើនទៀត តើទាំងអស់គ្នាពិតជា នៅជ្រើសរើស បុគ្គលិកទី២ ទៀតដែររឺទេ?

បុគ្គលិកលក្ខណៈ ១០យ៉ាងរបស់មនុស្សគំរូ៖
  1. សុចរិត ជាសមត្ថផលដែលកើតមកពីការពិចារណារបស់ខួរក្បាល ជាមួយនឹងបេះដូងឥតលំអៀង។ ការប្រព្រឹត្តល្អ។
  2.  សំបូរទស្សនៈ អត់ទស្សនៈមិនដឹងដឹកនាំខ្លួនឯងទៅណាទេ។ ទស្សនៈវិជ្ជា បណ្តុះមូលដ្ឋានក្នុងការពិចារណា។
  3. ឆន្ទៈ បំណងពិតប្រាកដ៏ មិនមែនលេងៗ។
  4. ប្រឈមនឹងបញ្ហា ជាមនុស្សតតាំងនឹងបញ្ហា មិនងាយទំលាក់ចោល។ 
  5. ជាក់ស្តែងនិយម ទទួលស្គាល់ការពិត បើប្រាក់ខែតិច ត្រូវប្រឹង។ បើក្រ ត្រូវប្រឹង។
  6. សកម្ម មានគំនិតសកម្ម អោយតែទៅមុខបន្តិច ប្រសើរជាងនៅស្ងៀម។
  7. វោហាសាស្រ្ត ធ្វើការជាក្រុមម៉េចកើត បើមិនចេះនិយាយ មិនចេះពន្យល់។
  8. ចេះរៀបចំចាត់ចែង គិតមុនធ្វើ។ ការងារណាចាំបាច់ ត្រូវធ្វើមុន ដើម្បីប្រយោជន៍រួម។
  9. ឈ្នះលោកធម៌ មិនញាប់ញ័រ ។ គេសរសើរក៏អត់ញាប់ញ័រ គេបង្អាប់ក៏អត់តក់ស្លុត។ ចិត្តនឹង។
  10. សុខភាពល្អ សុខភាពមិនល្អ ធ្វើអីក៏មិនកើតដែរ។ ខាតពេលវេលា ខាតលុយ។

1 comment: