ព្រាយសសរកន្លោង

<<ព្រាយសសរកន្លោង>>

រឿនោះ​ ពួកគេទាំង​បីងើយមើលលើ ស្រាប់តែឃើញដៃចេញមក មានក្រចកវែងៗ ​ត្រងទឹកនោះ ​យល់សភាពមិនស្រួល ក៏រត់ចែកជើងគ្នាព្រៀត ហើយប្រាប់ចាស់ៗ ក៏មិនមាននរណាមាត់អីដែរ ​ក្រែងក្មេងទាំងបីនោះកុហក។​
ងនេះកើតឡើងនៅស្រុករលួស ខេត្តសៀមរាប។ យុវជនម្នាក់ផ្លាស់ផ្ទះពីភ្នំពេញទៅសៀមរាប អ្នកជិតខាងបានដំណឹងប្រាប់ពីរឿងផ្ទះនៅឯស្រុកនោះថាមានខ្មោចព្រាយ​ នៅនឹងសសរកន្លោង ចំកណ្តាលផ្ទះរបស់ម្តាយពួកគេ តែងតែមានជ្រុះសក់វែងៗជារៀងរាល់ល្ងាច ដោយសក់នោះប្រហែល​២ម៉ែត្រ ប្អូនស្រីគាត់តែងតែបោចឃើញសក់នោះជាប្រចាំ គេចេះតែកាន់មកដើរសួររកម្ចាស់សក់នោះ​ សំណាងហើយដែលម្នាក់ក្នុងសសរនោះមិនឆ្លើយ ឬឆ្លើយហើយតែមិនឮ…​

ផ្ទះឈើដ៏ធំមួយ មាន៣ខ្នង ប្រក់ក្បឿងក្រហមព្រឿងៗ និងរៀបតុបតែងស្រស់សោភា អមទៅដោយសួនច្បារ​ និងអណ្តូងទឹក មើលចំពីមុខពិតជាស្អាត ជាផ្ទះរបៀបខ្មែរកាត់បារាំង ខ្ញុំធ្លាប់ឃើញតែមិនហានឡើងលើផ្ទះទេ ព្រោះ​ខ្លាច។ ក្រោយពីគេបានដំណាលប្រាប់ពីរឿងខ្មោច​ ហើយតែងបន្លាចអ្នកផ្ទះមិនលួសពេលដែលឮ…​​

(បះសក់ជ្រោងគ្រាន់តែគិត) សោភា រតនា និងធីតា ពួកគេនាំគ្នាលេងទឹកភ្លៀង ហើយនាំគ្នាឈរនៅត្រង់ទូទឹក ដូរវេនគ្នា ​ម្នាក់ម្តងៗ ឱ្យទឹកដែលមានកម្លាំងខ្លាំងម៉ាស្សាខ្នងឱ្យ ដូចជាត្រូវគេគក់ខ្នង ព្រោះទឹកនោះហូរ​ខ្លាំង កំពុងសើចលេង​​ សប្បាយនឹងភ្លៀងខ្លាំង ដណ្តើមគ្នាងូតទឹកចុះឡើងៗ ​ស្រាប់តែបាត់​ទឹក

ក្រោយមក ឪពុកនិងម្តាយរបស់ពួកគេ នៅចាំផ្ទះតែ២នាក់ទេ ពួកគេត្រូវបងៗនាំទៅដើរលេង ញ៉ាំស៊ុប​ ទាល់តែយប់ជ្រៅ បានត្រឡប់មកវិញ។ យាយតាកាលបើនៅពីរនាក់លើផ្ទះធំដូចជា រអើលខ្នង កំពុង​តែដេកស្រាប់តែមានគេមកកេះជើង តាខឹងយាយ យាយក៏ខឹងតា តែមិនមាត់ទេ មិនដឹងជាលេងសើច​អីមកកេះជើងថ្មើរនេះ។ មួយសន្ទុះក្រោយមក ក៏ឮមនុស្សរើរុះចានឆ្នាំង ទៅមើលក៏គ្មានអីទេ​ គាត់ធ្វើហ៊ីហ៊ី ស្មានតែកណ្តុរ លើកនេះគេនោះ (ខ្មោចឬចោរ) មិនអស់ចិត្តក៏បោកចានឆ្នាំង សំឡេងបោក​ហាក់ខ្ទេចខ្ទីគ្មានសល់ទេ លាន់ប្រាវៗដូចគេខឹង បំបែកចានលាន់ចង់រង្គើរផ្ទះ សំឡេងឡានមកវិញយាយ​ស្ទុះទៅបើកទ្វារ កូនៗគាត់ក៏សួរ (ម៉ែពុកកើតអីហ្នឹងដូចជាភ័យស្លន់ស្លោរ)​​ គាត់តប (មាន ចោរចូលផ្ទះ វារើរុះផ្ទះបាយ បោកចានឆ្នាំខ្ទិច គ្មានសល់អ្វីទេ ម៉ែនិងពុកមិនហ៊ានស្រែក​ទេ ខ្លាចក៏សំងំទៅ…) កូនគាត់កាន់កំបិតពូថៅ ហៅអ្នកស្រុកជិតៗនោះមកជួយរកមើល ទៅដល់កន្លែង​កើតហេតុ ទ្វារគន្លិះ មិនរបើកទេ ចានឆ្នាំងក៏មានសភាពធម្មតាដែរ។ ម្នាក់ៗមើលមុខយាយតា ហើយសួរ​តើពិតទេដែរឮសំឡេងបោកចានបោកឆ្នាំង គាត់ទាំងពីរអះអាង តែដូចជាគ្មានអ្នកជឿ ថាពួកគាត់គិត​ច្រើន គ្រាន់តែកូនៗមិននៅក៏គិតផ្តេសផ្តាសដែរ។ យាយតាដល់គ្មាននរណាជឿក៏សួរគ្នា (តាឯងកេះជើង​ខ្ញុំធ្វើអី ចុះយាយឯងកេះជើងខ្ញុំធ្វើអី) គាត់ថាមិនបានកេះគ្នាទៅវិញទៅមក ក៏គិតថាក្រចកដៃនោះស្រួចៗ​ណាស់ ពួកគាត់ក៏ដឹងថាប្រហែលជាខ្មោចលងហើយ។ ថ្ងៃត្រង់សំរាកចុងសប្តាហ៍កូនចៅជួបជុំគ្នាញ៉ាំបាយថ្ងៃត្រង់ កំពុងតែញ៉ាំជុំគ្នា ស្រាប់តែលឺសំឡេងយំ​ពីលើផ្ទះ រត់តុងតាំងៗ អន្ត្រាំផ្ទះ រាប់សមាជិកក្នុងផ្ទះ គ្មានបាត់នរណាម្នាក់ទេ ចុះពីណាគេនៅលើផ្ទះ​ បើគ្មានសមាជិកលើសផងហ្នឹង គ្មានក្មេង​​ឬ អ្នកមកលេងដែរ ដេញគ្នាឡើងទៅមើល​ ម្នាក់ៗមិនហ៊ាន​ឡើងទៅលើទេ ដូចជាជួបញយៗពេកហើយ។ យប់នេះគ្មាននរណាដេកលក់ទេ ​ក៏អត់មាននរណាឡើងលើផ្ទះដែរ នាំគ្នាគេងនៅក្រោមផ្ទះទាំងអស់គ្នា។ សំឡេងសើច របស់មនុស្ស​ស្រីម្នាក់ កក្អឹក ស្នូរជើងដើរទៅមកៗ ម្តងស្ងាត់ ម្តងឮ។ អាធ្រាត្រយប់ជ្រៅគ្មាននរណាទ្រាំមិនដេក​បានទេ គេថាស៊ីឆ្អែកបាត់ឃ្លាន ដេកលក់បាត់ខ្លាច ក៏ត្រូវម្យ៉ាងដែរ។​

បន់ឱ្យតែព្រឹកយាយតា និងកូនបង នាំគ្នាទៅរកលោកនៅវត្តនិមន្តព្រះសង្ឃមើលដែរពូកែឱហយ​ជួយទស្សន៍ទាយ ពួកគាត់​បានប្រាប់ពីហេតុការណ៍ដែលបានកើតឡើង​​ ព្រះអង្គក៏មានសង្ឃដីការថា (សសរកណ្តាល មានព្រាយ មកទុំនៅ តាំងពីកាប់​ យកមកពីព្រៃ ម្ល៉េះ ញោមត្រូវដូរសសរនោះចេញ ទើបរស់នៅបានសុខសាន្ត អត្មានឹងឱ្យគ្រូដេញខ្មោច​ព្រាយទៅជួយ​រៀបពិធីបណ្តេញ​នៅថ្ងៃខែដាច់នេះ)។

ក្រោយពីមើលរួច ​ក៏នាំគ្នាចេញពីផ្ទះទៅ​នៅផ្ទះមួយទៀតក្បែរនោះ រក​ថ្ងៃល្អដើម្បីធ្វើពិធីដូរសសរផ្ទះនោះ​ (គេថ្វាយចេក នំចំណីហើយ ព្រាយដែលសណ្ឋិតនៅសសរកន្លោងនោះក៏មិនព្រមចេញទៀត​ គេយកអំបោះរុំក៏មិនព្រមចេញ លុះគេយកដែកគោលដំ ទើបព្រមចេញ គេឃើញមានឈាមចេញតាម​សសរនោះតាមដែកគោលមួយៗ ឮសំឡេងស្រែក យ៉ាងគ្រលួច ខ្លះឮខ្លះក៏អត់ឮ​ តែសមាជិកគ្រួសារ ​បានឮនិងឃើញគ្រប់ៗគ្នា។ ក្រោយពីដូរសសរនោះមក ក៏មិនមានរឿងអីកើតឡើងទៀតដែរ​​ តែ Admin នៅតែអត់ឡើងលើផ្ទះនោះជាដរាប មិនមែនខ្លាចទេ​​គឺខិ្ជលឡើង​ខ្ពស់ពេក 😂

No comments:

Post a Comment